ស្វែងយល់​ពី​ជំពូក​សំ​ខាន់​ៗចំនួន៥​ ទាក់ទង​នឹង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សំណង់​ដែល​ទើប​អនុម័ត​ដោយ​គណ​រដ្ឋមន្ត្រី

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កាលពី​សប្តាហ៍​មុន​ បាន​អនុម័ត​ទាំងស្រុង​នូវ​សេចក្តី​ព្រាងច្បាប់​សំណង់​ជាលើកដំបូង​ មុន​បញ្ជូន​ទៅ​កាន់់​រដ្ឋសភា​ពិនិត្យ​ ដែល​យើង​រំពឹង​ថា​ សេចក្តី​ព្រាងច្បាប់​នេះ​ នឹងអាច​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​នេះ​។

​ដោយសារ​វា​ជា​សេចក្តី​ព្រាងច្បាប់​សំខាន់​ ដែលគេ​រង់ចាំ​ជាយូរមកហើយ​ ទើប​គេហទំព័រ ​Propertyarea.asia​ សូម​លើកយក​នូវ​ជំពូក​សំ​ខាន់​ៗចំនួន៥​ យក​មក​ផ្សាយ​ជូន​ដើម្បីឲ្យ​លោក​ អ្នក​បាន​សិក្សា​ស្វែងយល់​។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សំណង់​ មាន២២ជំពូក​ និង១១១មាត្រា​ មាន​ដូចជា​

– ជំពូក​ទី១​ : បទប្បញ្ញត្តិ​ទូទៅ​ មាន៤មាត្រា​ ពី​មាត្រា១​ ដល់​មាត្រា៤​ ចែង​ពី​គោលបំណង​ គោលដៅ​ វិសាលភាព​ និង​និយមន័យ​។

– ជំពូក​ទី២​ : សមត្ថកិច្ច​គ្រប់គ្រង​ មាន១មាត្រា​ គឺ​មាត្រា៥​ កំណត់​សមត្ថកិច្ច​គ្រប់គ្រង​លើ​វិស័យ​សំណង់​ និង​ការ​ប្រគល់​ឬធ្វើ​ប្រតិភូកម្ម​ សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​។

– ជំពូក​ទី៣​ : គោលការណ៍​ មាន១មាត្រា​ គឺ​មាត្រា៦​ កំណត់​អំពី​គោលការណ៍​សំ​ខាន់​ៗសម្រាប់​អនុវត្ត​ក្នុង​ការងារ​សំណង់​។

– ជំពូក​ទី៤​ : បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​មាន៥មាត្រា​ គឺ​មាត្រា៧​ ដល់​មាត្រា១១​ កំណត់​អំពី​អានុភាព​គតិ​យុត្ត​ យន្តការ​បង្កើត​ការ​ត្រួតពិនិត្យ​ និង​បញ្ជាក់​អនុលោម​ភាព​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​សម្ភារៈសំណង់​ បរិ​ក្ខា​សំណង់​ និង​ផលិតផល​សំណង់​ ដែល​តម្រូវ​ឱ្យ​អនុវត្ត​តាម​ស្ដ​ង់​ដារ​ណាមួយ​ជា​កំណត់​ ឬដែល​មិនទាន់​ត្រា​បាន​កំណត់​ជា​ស្ដ​ង់​ដារ​កម្ពុជា​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​ដទៃទៀត​ និង​ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់​។

– ជំពូក​ទី៥​ : ការគ្រប់គ្រង​អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់​ មាន៣មាត្រា​ ពី​មាត្រា១២​ ដល់​មាត្រា១៤​ កំណត់​អំពី​កាតព្វកិច្ច​ក្នុង​ការចុះបញ្ជី​នៅ​គណៈ​វិជ្ជាជីវៈ​ ក្រមសីលធម៌​វិជ្ជាជីវៈ​ និង​ការគ្រប់គ្រង​បុគ្គល​ផ្សេងទៀត​ ដែល​មាន​ជំនាញ​ក្នុង​វិស័យ​សំណង់​ ដែល​មិនទាន់​បាន​បង្កើត​គណៈ​វិជ្ជាជីវៈ​៕

​នៅ​មានត​………………..

 

LEAVE A REPLY

Please enter your comment!
Please enter your name here