ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុនភ្នាក់ងារចលនទ្រព្យ DNZ Realty ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា Urban Village នឹងរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាច VIP Gala Dinner និងបង្ហាញពីឱកាសវិនិយោគខុនដូក្នុងគម្រោង SKY PRIME Urban Village ។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី៧ តុលានេះថា កម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាច VIP Gala Dinner នេះនឹងរៀបចំនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ នៅសាលជួបជុំក្នុងបរិវេណ FACTORY PHNOM PENH ចាប់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង៨យប់។
លោកបានបញ្ជាក់ថា “នៅក្នុងកម្មវិធីខាងលើនេះ ក្រៅពីការជួបជុំជជែកពិភាក្សាការងារ និងបង្កើនភាពស្និទ្ធស្នាល រាល់ភ្ញៀវកិត្តិយសដែលបានចូលរួម នឹងបានស្វែងយល់លម្អិតពីភាពប្រណីត នៃគម្រោងខុនដូSKY PRIME Urban Village និងការស្វែងយល់បន្ថែមពីឱកាសនៃការវិនិយោគខុនដូ ដែលអាចទទួលបានចំណេញច្រើនផងដែរ ក្រោមការឡើងធ្វើបទបង្ហាញ ពីសំណាក់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ ជាច្រើននាក់ ”។
លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍បន្តទៀតថា “អ្វីដែលជាឱកាសចំណេញទ្វេដង គឺការផ្តល់ជូនពីគម្រោងអភិវឌ្ឍន៍ខុនដូប្រណីត ស្ថិតនៅទីតាំងដ៏មានសក្ដានុពល SKY PRIME Urban Village ដោយការបញ្ចុះតម្លៃដល់អតិថិជនទាំងអស់ ដែលទិញ និងធ្វើការកក់នៅក្នុងថ្ងៃរៀបចំកម្មវិធីតែម្ដង”។
សូមចូលរួម និងរីករាយជាមួយកម្មវិធីជប់លៀង ទទួលទានអាហារពេលល្ងាចទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិតពីកម្មវិធីសូមទាក់ទង តាមរយៈទូរស័ព្ទលេខ ៖ ០១២ ៥៧ ០៥ ៧១ / ០១០ ៥៧ ០៥ ៧១៕