អ្នកជំនាញណែនាំឱ្យវិនិយោគិនលើផ្សារទំនើបត្រូវវិនិយោគក្នុងទំហំតូចៗ ដើម្បីបញ្ចៀសហានិភ័យ

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញបានណែនាំឱ្យវិនិយោគិន ដែលវិនិយោគលើវិស័យ Retails ផ្សារទំនើបទាំងអស់ ត្រូវវិនិយោគក្នុងទំហំតូចៗ និងត្រូវគិតគូលើប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលបញ្ហា ជំងឺកូវីដ១៩ ស្ថិតនៅក្នុងភាពមិនប្រកដប្រជា។

លោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia ថា  ដើម្បីជៀសវាងពីហានិភ័យ ចំពោះការវិយោគលើវិស័យ Retail  វិនិយោគិនទំាងអស់ត្រូវវិនិយោគ លើកគម្រោងក្នុងទំហំតូច  នៅក្នុងវិបត្តិជំងឺកូវីដ១៩ និងស្របពេលដែលបច្ចេកវិទ្យាមានការការីកចំរើន ។

លោកស្រីបន្តថា “ដើម្បីជៀសវាងពីហានិភ័យ ទោះក្នុងវិបត្តិស្ថិតនៅក្នុងរយៈពេល ៦ ខែ ឬ១ខែទៀត  ឬ អូសបន្លាយដល់២ឆ្នាំទៀត  អ្នកវិនិយោគប្រកជាដឹងច្បាស់ចំពោះអតិតិជនរបស់គាត់ មិនជួលក្នុងទំហំធំនោះទេ  ហើយគួរតែផ្តោតសំខាន់ទៅលើទីផ្សារអនឡាញ។ ចឹងទេ គួរតែវិនិយោគក្នុងទំហំតូច”។

លោកស្រីបន្ថែមថា  “អ្នកវិនិយោគ គួរដឹងថា នៅពេលអនាគត មិនគួរវិនិយោគ ឬ អភិវឌ្ឍន៍ផ្សារក្នុងទំហំធំនោះទេ ព្រោះថាអតិថិជនរបស់ពួកគាត់ចាប់ផ្តើមបន្ថយ ហើយពួកគាត់បានផ្តោតសំខាន់លើបច្ចេកវិទ្យា  ឬអាចនិយាយបានថា ពួកគេលក់តាមអនឡា ញច្រើនជាង” ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាបានឱ្យដឹងដែរថា ស្ទើរតែគ្រប់វិស័យទាំងអស់ បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩  ហើយស្ថិតនៅក្នុងភាពមិនប្រាកដប្រជា  ហើយជាមួយគ្នានេះ វិស័យអចលនទ្រព្យទាំងការទិញ-លក់ និងជួយជាដើមក៏បានទទួលរងផលប៉ះពាល់ផងដែរ ចាប់តាំងពីដើមឆ្នាំ ២០២០កន្លងមកកនេះ ។

លោកបន្តថា បច្ចុប្បន្ននេះ “ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺមានតែនៅក្នុងស្រុក ហើយសម្រាប់ការអ្នកវិនិយោគ ពីក្រៅស្រុកមិនមាននោះទេ ។ ចំពោះនិន្នាការក្នុងរយៈពេល ឆ្នាំ២០២០ខាងមុខទៀត ក៏ស្ថិតនៅក្នុងភាពស្រពិចស្រ​ពិលផងដែរ តែសម្រាប់ការទិញលក់ ឬជួលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមាន ប៉ុន្តែមិនមានការធ្លាក់ថ្លៃនោះទេ “។

លោកបន្ថែមថា “ដើម្បីឱ្យវិស័យអចលនទ្រព្យ រួមទាំង Retails មានការរីកចំរើនទៅមុខទៀត លុះត្រាតែមានការគាំទ្រពីរាជរដ្ឋាភិបាល ធានគារ និងអតិថិជននៅក្នុងស្រុក “៕

LEAVE A REPLY

Please enter your comment!
Please enter your name here