ស្រុកលើកដែកនៃខេត្តកណ្តាល បាននិងកំពុងប្រែក្លាយពីស្រុកបែបជនបទ ជាក្រុងបែបពាណិជ្ជកម្មទំនើប

0

ដោយវុត្ថា

ភ្នំពេញ៖ ស្រុកលើកដែកនៅក្នុងមូលដ្ឋានខេត្តកណ្តាល បាននឹងកំពុងប្រែក្លាយពីស្រុកបែកជនបទ ទៅជាទីក្រុងបែបពាណិជ្ជកម្មទំនើប ដែលតំបន់នេះ បណ្តុំទៅដោយគម្រោងអភិវឌ្ឍន៍ជាច្រើន និងមានការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ។

លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សក្តានុពលដ៍សំខាន់របស់ស្រុកលើកដែក មានទឹកច្រើនពិសេសល្អណាស់សំរាប់ទេសចរណ៍ កសិឧស្សាហកម្ម (ដំណាំ ការចិញ្ចឹមសត្វ និងវារិវប្បកម្ម) និងកំពង់ផែពាណិជ្ជកម្ម ព្រមទាំងមានភូមិសាស្ត្រជាប់នឹងប្រទេសវៀតណាមតភ្ជាប់ទៅសមុទ្រផងដែរ។

លោកបន្តថា ដូចនេះការកែប្រែ ស្រុកលើកដែកពីស្រុកបែបជនបទ ឱ្យក្លាយជា ក្រុងបែបពាណិជ្ជកម្មទំនើប ក៏សាកសមម្យ៉ាងដែរ! សំខាន់ការពារសន្តិភាពឱ្យបាន និងរួមគ្នាអភិវឌ្ឍន៍សង្គម ពង្រឹងយុតិ្តធម៌សង្គម ការពារបូរណភាពទឹកដីនិងពង្រឹងកិច្ចសហការល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ!។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានឱ្យដឹងដែរថា ការពង្រីកហេដ្ឋារនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាលបានជំរុញឱ្យមានការរអភិវឌ្ឍន៍លើគម្រោងវិនិយោគនានាទាំងវិស័យលំនៅឋាន និងរោងចក្រសហគ្រាសស្ទើតែគ្រប់តំបន់។

លោកបន្តថា ការពង្រីកប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធនេះ ផងដែរក៏ជំរុញឱ្យមានតម្រូវការកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្ម និងវិនិយោគ ព្រមជាមួយនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។

លោកបន្ថែមទៀត ស្ទើតែគម្រប់តំបន់ និងទីកន្លែងមានការរីកចំរើនទាំងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្ម ហើយតំបន់ភាគខាងកើតចេញពីស្រុកគៀនស្វាយ ទៅដល់ស្រុកលើកដែក តាមបណ្តោយផ្លូវជាតិលេខ ១ បន្ទាប់ពីមានករតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបានធ្វើឱ្យមានការរីកចំរើនហើយបានប្រែក្លាយពីតំបន់កសិកម្ម ទៅតំបន់ពាណិជ្ជកម្ម លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ធំជាច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here