អ្នកជំនាញ៖ កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រទេស​ចិន

0

ដោយ ហ្សូ​លី

អាស៊ីៈ ប្រទេស​ចិន​បន្ត​ស្វែងរក​ឱកាស​ពង្រឹង​សេដ្ឋកិច្ច ក្នុងប្រទេស​និង​តំបន់ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​អាច​បន្ត​ទៅបាន ក៏​ដោយសារ​ការពឹងផ្អែក​នៅលើ​តំបន់​អាស៊ី​ដូចគ្នា​ដែរ។ នេះ​បើតាម​អ្នកវិភាគ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​អន្តរជាតិ​ល្បី CNBC ។

ទិន្នផល​ក្នុងស្រុក​សរុប​ចុងក្រោយ​របស់​ចិន មាន​កំនើន​ក្នុង​សភាព​គួរឱ្យភ្ញាក់ផ្អើល នៅពេលដែល​ពិភពលោក កំពុងស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​ជំងឺ​រាតត្បាត។ សាកលវិទ្យាល័យ Cornell បានឱ្យដឹងថា ប្រទេស​ចិន​នឹង​នៅតែមាន​សារៈសំខាន់​សម្រាប់​តម្រូវ​ការ​នៅក្នុង​តំបន់​អាស៊ី។

ឆ្លើយតប​ទៅនឹង​សំណួរ​ថា តើ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​អាស៊ី នៅពេល​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី២ របស់​ពិភពលោក​ផ្តោតលើ​ប្រទេស​របស់ខ្លួន​នោះ​មានន័យថា “ទីបំផុត​ទំហំ​សេដ្ឋកិច្ច​របស់ខ្លួន​អាស៊ី មិនអាច​រីកចម្រើន​បានទេ ដរាបណា​ប្រទេស​ចិន​មិន​រីកចម្រើន” ។

ប្រទេស​ចិន​បាន​រាយការណ៍​ថា កំណើន​ទិន្នផល​សរុប​នៅ​ត្រីមាស​ទី៣ របស់ខ្លួន​បាន​កើនឡើង៤,៩ ភាគរយ​ពីមួយ​ឆ្នាំមុន ដែល​ទាប​ជាង៥,២ ភាគរយ​ដែល​សេដ្ឋវិទូ​រំពឹងទុក។  ទោះយ៉ាងណា​ប្រទេស​នេះ គឺជា​ប្រទេស​ដំបូង​គេ ដែល​បាន​ស្តារ​ត្រឡប់មកវិញ បន្ទាប់ពី​ទទួលរង​នូវ​ការ​រាតត្បាត​ដ៏​អាក្រក់​បំផុត​នៃ​ជំងឺឆ្លង។

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF រំពឹងថា ប្រទេស​ចិន​នឹង​ក្លាយជា​សេដ្ឋកិច្ចពិភពលោក​តែមួយគត់ ដែល​នឹង​កើនឡើង​នៅ​ឆ្នាំនេះ​ក្នុង​អត្រា ១,៩ភាគរយ។

លោក Steve Cochrane ប្រធាន​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Moody’s Analytics បាន​មានប្រសាសន៍ថា  ប្រទេស​ចិន​អាច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស នៅ​ទូទាំង​សេដ្ឋកិច្ចពិភពលោក​នាពេល​បច្ចុប្បន្ន គឺ​ពិតជា​គួរឱ្យ​ជឿ” ។

ក្រុមអ្នកវិភាគ​និយាយថា ឆ្ពោះទៅមុខ​ទោះយ៉ាងណា ចិន​ចាំបាច់​ត្រូវ​ផ្តោតលើ​សហគ្រាស​ធុន​តូច និង​មធ្យម​របស់ខ្លួន ដែល​នឹងមាន​សារៈសំខាន់​សម្រាប់​កំណើន​របស់ខ្លួន។

ដើម្បី​ប្រទេស​ចិន​រីកចម្រើន តាម​មធ្យោបាយ​ដែល​អាច​ទ្រទ្រង់បាន បញ្ហា​នឹងមិន​ត្រឹមតែ​ចាក់​បញ្ចូល​ក្នុង​ឥណទាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួលបាន​ឥណទាន​នៅក្នុង​កណ្តា​ប់​ដៃ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលជា​ផ្នែក​នៃ​សេដ្ឋកិច្ច​យ៉ាងសំខាន់។

ចិន​គួរ​បង្កើត​កំណើន​ការងារ​កាន់តែ​ប្រសើរ ក៏ដូចជា កំណើន​ផលិតភាព ពីព្រោះ​ទីបំផុត​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​កំណើន​របស់​ចិន ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ។

លោក Cochrane បាន​យល់ស្រប​ដោយ​និយាយថា ការជំរុញ​នាពេល​អនាគត ត្រូវផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត លើ​សហគ្រាស​ធុន​តូច​និង​មធ្យម។ ពួកគេ​គឺជា​ផ្នែក​ថាមពល​នៃ​សេដ្ឋកិច្ច ហើយ​ផ្នែក​មួយ​ដែល​ពិតជា​អាចធ្វើ​ការ ដើម្បី​បន្ត​រីកចម្រើន​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here