ដោយៈរ៉ាណេត
សៀមរាបៈ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី ដែលស្ថិតនៅក្បែរតំបន់ទេសចរណ៍កម្សាន្ត និងនៅជាប់ផ្លូវហាយវេ៦៦ ដែលជាផ្លូវសេដ្ឋកិច្ចបានផ្តល់ឱកាសចំណេញយ៉ាងច្រើន សម្រាប់អតិថិជនរបស់ខ្លួន រួមជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល ត្រឹមតែ៦៦ដុល្លារ ក្នុងមួយខែតែប៉ុណ្ណោះ។
គំរោងដីឡូត៍ដែលផ្តល់ផលចំណេញ ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ពិសេសនេះស្ថិត ក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី លោកស្រី ជិន លក្ខិណា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ វិច្ឆិកាកន្លងមកថា បច្ចុប្បន្ននេះ នៅក្នុងស្រុកបន្ទាយស្រី មានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ដែលកាន់តែជំរុញវិស័យដីធ្លី នៅក្នុងតំបន់មានតម្រូវការ និងកើនតម្លៃជាបន្តបន្ទាប់។ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ របស់លោកស្រីទើបតែចាប់ផ្តើមបើកលក់តែប៉ុណ្ណោះ ប៉ុន្តែលទ្ធផលនៃការលក់គឺទទួលបានជិត៤០ភាគរយនៃគម្រោង។
គម្រោងមួយនេះ ស្ថិតនៅទីតាំងដែលមានសក្ដានុពលល្អ មិនជាប់ពាក់ព័ន្ធនឹងគម្រោងអប្សរា និងប៉ះពាល់តំបន់អភិរក្សធម្មជាតិនោះទេ ពោលគឺនៅជាប់ផ្លូវធំហាយវេ ៦៦ និងមានផ្លូវរដ្ឋទំហំ១៥ម៉ែត្រ នៅជាប់ចំហៀងដីគម្រោង ងាយស្រួលក្នុងការធ្វើដំណើរ មានចម្ងាយត្រឹម៣គីឡូម៉ែត្រពីរង្វង់មូល ដែលបំបែកទៅកាន់តំបន់ទេសចរណ៍កម្សាន្តផ្សេងៗដូចជា ភូមិព្រះដាក់ ភ្នំគូលេន តំបន់អភិរក្សសួនសត្វ តំបន់បន្ទាយស្រី និងមានចម្ងាយត្រឹម៧គីឡូម៉ែត្រ ពីផ្លូវទៅព្រលានយន្តហោះថ្មី ក៏ដូចជាចេញទៅតាមបណ្តាខេត្តនានាផងដែរ។ ដោយឡែកនៅក្នុងគម្រោង ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ដូចជាបណ្តាញអគ្គិសនី បណ្តាញបង្ហូរទឹក ជាពិសេសផ្លូវគ្រប់ខ្សែមានទំហំ១០ម៉ែត្រ និងក្រាលថ្មមិចរួចរាល់។
លោកស្រី ជិន លក្ខិណាបានបន្តថា “ហេតុផលដែលជំរុញឱ្យអតិថិជន គាំទ្រមកលើគម្រោង ព្រោះពួកគាត់បានមើលឃើញពីឱកាស ចំណេញពីការទិញយ៉ាងច្រើន ដូចជាតម្លៃដីក្នុងមួយឡូតិ៍ ចាប់ពី៣០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ ដែលអាចមានឱកាសចំណេញនៅពេលលក់បន្ត។
ដោយឡែកសម្រាប់អ្នកដែលទិញ ដោយការបង់ផ្តាច់នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៥០០ដុល្លារភ្លាមៗផងដែរ។ នៅថ្ងៃខាងមុខនេះ តម្លៃដីនឹងបន្តឡើងថ្លៃ ដោយមានលុយត្រឹម៣០០០ដុល្លារ នឹងមិនអាចទិញដីសម្រាប់សាងសង់ លំនៅដ្ឋានបាននោះទេ។
លោក ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីធ្លាប់បានមានប្រសាសន៍ថា លោកចង់ជំរុញឱ្យស្រុកមួយនេះ ក្លាយទៅជាទីក្រុងថ្មីទី២ បន្ទាប់ពីក្រុងសៀមរាប។ បច្ចុប្បន្នតាមរយៈរដ្ឋបាលស្រុក បាន និងកំពុងធ្វើការកែលម្អរយ៉ាងច្រើន ទៅលើហេដ្ឋារចនាស ម្ព័ន្ធនានា រួមមានស្ពាន និងផ្លូវថ្នល់ ដែលធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរផងដែរ។
ព័ត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ អចលនទ្រព្យបន្ទាយស្រី សូមទាក់ទងតាមទូរស័ព្ទលេខ ៖ 016 999 995 / 017 812 345 / 097 8 123 456 ៕