ដោយវឌ្ឈនា
កូរ៉េខាងត្បូងៈ ក្រុមហ៊ុន Lotte Tour Development Co.,Ltd គ្រោងនឹងសម្ពោធដាក់ឱ្យដំណើរនូវអគារ Jeju Dream Tower តម្លៃ ១,៤២ពាន់លានដុល្លារអាមេរិក នៅមុនបំណាច់ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលការយល់ព្រមដាក់ឱ្យប្រើប្រាស់ ពីក្រុមប្រឹក្សានៃខេត្ត Jeju ។
យោងតាមការចុះផ្សាយព័ត៌មាននៅក្នុងស្រុកឱ្យដឹងថា អគារ Jeju Dream Tower បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៦ មានទីតាំងស្ថិតនៅក្នុងក្រុង Jeju របស់ប្រទេសកូរ៉េខាងត្បូង ដែលបច្ចុប្បន្ននេះឆ្លងផុត និងគ្រប់ល័ក្ខខ័ណ្ឌចំនួន៩០០ ហើយអាចចាប់ផ្តើមប្រតិបត្តិការពេញលេញ រួមមាន សុវត្ថិភាពអគ្គិភ័យ សំណង់ ចរាចរណ៍ទឹក និងប្រព័ន្ធលូ។
ក្រុមហ៊ុន Lotte Tour កាលពីកន្លងមកនេះ បានដាក់ចេញផែនការថា នឹងចាប់ផ្តើមសម្ពោធដាក់ឱ្យដំណើរការខែតុលាឆ្នាំ ២០២០កន្លងមកនេះ ប៉ុន្តែត្រូវបានជួបបញ្ហាប្រឈម ហើយធ្វើការពន្យារពេលរហូតមដល់បច្ចុប្បន្ននេះ ទើបទទួលបានការយល់ព្រមចុងក្រោយ។
លោក i-Byung Kim នាយកប្រតិបត្តិក្រុមហ៊ុន Lotte Tour ឱ្យដឹងថា ជាមួយនឹងការបញ្ចប់គម្រោងអគារនេះ ក្តីសុបិនដ៏យូរអង្វែងរបស់អគារ Jeju Dream Tower បានក្លាយជាក្រុមហ៊ុនក្នុងស្រុកលេខ១ ចំពោះសមិទ្ធិផលដ៏ធំធេងនេះ ហើយត្រូវបានគេដឹងគ្រប់គ្នា។
លោកបន្តថា អគារ Jeju Dream Tower នេះមានកំពស់៣៨ជាន់ គឺជាអាគារខ្ពស់ជាងគេនៅនៅក្នុងទីក្រុងJeje ដែលមានបន្ទប់ទទួលភ្ញៀវសរុប១៦០០បន្ទប់ ស្ថិតនៅក្រោមយីហោ Grand Hyatt Jeju ដែលបង្ហាញនូវទេសភាពមហាសមុទ្រ ទីក្រុង Jeju និងភ្នំហាសហាសាន” ។
អគារ Jeju Dream Tower បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៦កន្លងមកនេះ បានផ្តល់ការងារដល់មនុស្សចំនួន៣១០០នាក់ ដោយនៅក្នុងនោះមានហាងលក់រាយ ភោជនីយដ្ឋានចំនួន១៤ទីតាំង និងកាស៊ីណូ និងសណ្ឋាគារដែលមានទំហំ៥,០០០ ម៉ែត្រការ៉េ៕