CVEA គ្រោង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ចុង​ឆ្នាំនេះ

0

ដោយ​វុត្ថា   

ភ្នំពេញៈ សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អ​ច​ន​វត្ថុ​កម្ពុជា (CVEA) គ្រោង​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​ក្រុមប្រឹក្សាភិបាល​ថ្មី​អាណត្តិ​ទី៧សំរាប់​ឆ្នាំ ២០២១-២០២២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អ​ច​ន​វត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បច្ចុប្បន្ន​បាន​ប្រាប់​គេហទំព័រ Propertyea.asia នៅ​ថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ឱ្យដឹងថា  ការរៀបចំ​ឱ្យមាន​ការបោះឆ្នោត​ជ្រើសរើស​នេះ គឺធ្វើឡើង​ទៅតាម​ច្បាប់ និង​លក្ខ​ខន្ធ​កៈ​របស់​សមគម​ដែល​ត្រូវធ្វើ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង។

លោក​បន្តថា  “សមាគម​ទើបតែ​ប្រកាស និង​ជូនដំណឹង ហើយ​ស្ថិតនៅ​គណៈកម្មការ​នៃ​សមាគម ដូច្នេះ​សមគម​មិនទាន់​បានទទួល​ពាក្យ​ពី​បេក្ខជន ដែលមាន​បំណង​ធ្វើជា​ប្រធាន​សមគម ហើយ​ម្យ៉ាងទៀត​ការប្រកាស​របស់​យើង មិនទាន់​ផុតកំណត់​នៅឡើយ​ដែរ” ។

លោក​បន្ថែមថា គណៈកម្មការ​សម្រាប់​រៀ​ប​ចំការ​បោះឆ្នោត​នេះ មាន​ទាំង​ប្រធាន និង​អនុប្រធាន និ​សមាជិក​ចំនួន៦រូប ហើយ​គណៈកម្មការ​នេះ នឹង​អញ្ជើញ​មន្ត្រី​រាជ​ដ្ឋា​ភិ​បាល និង តំណាង​ក្រុមហ៊ុន​ជាដើម​ធ្វើ​ជាស​ក្សី។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា  អ្នក​ដែលមាន​សិទ្ធិ​ឈរឈ្មោះ​ជា ប្រធាន​សមាគម គឺជា​សមា​ជិន តំណាង​ក្រុមហ៊ុន​ឬ ម្ចាស់​ភា​ហ៊ុន​និក ឬក៏​ជាមាន​តួនាទី​ណាមួយ​របស់​ក្រុមហ៊ុន​ដែលជា​សមាជិក​របស់​ស​មា​គម និង​ទាមទា​ឱ្យមាន​សញ្ញាបត្រ ដែលមាន​តម្លៃ​ស្មើ មានការ​គាំទ្រ និង​បទពិសោធន៍ និង​គោលការណ៍​ច្បាស់លាស់​នៅក្នុង​អាជីព នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាដើម។

បើតាម​លោក​ច្រឹ​ក សុខ​នី​ម សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អ​ច​ន​វត្ថុ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​សមាជិក​របស់ខ្លួន​ជាង១០០ក្រុមហ៊ុន។ សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អ​ច​ន​វត្ថុ​កម្ពុជា ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​នៅ ថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០០៨ ដែលមាន​ឈ្មោះ​ដើម​ថា “សមាគម​អ្នកវាយតម្លៃ​អចលនវត្ថុ កម្ពុជា” ហៅ​កាត់​ជា​ភាសារ​អង់គ្លេស ( NVAC ) ក្រោម​ការជួយជ្រោមជ្រែង​ពី​ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​អ​តី​តៈ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ការបង្កើតឱ្យមាន​សមា​គម​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​គោរព​ច្បាប់ និង​លើកកម្ពស់​នូវ​ជំនាញ​វិជ្ជា​ជី​រៈ​របស់​សមាគម​អ្នកវាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។ ធ្វើការ​ថែ​រទាំ និង​អភិវឌ្ឍន៍​នូវ​គោលការណ៍​ភ្នាក់ងារ​វាយ​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ ដោយ​អនុលោម​តាម​បទ​បញា​ត្តិ​អន្តរជាតិ ។

ធ្វើ​ការរៀបចំ​អភិវឌ្ឍន៍​វេទិកា សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​កំពុងផ្តល់​ជូន​ទាំង​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់​ដោយ យោងតាម​ការវិវត្ត​នៃ​សង្គម និង​សេដ្ឋកិច្ច។

  • ចូលរួម​ក្នុង​ការរៀបចំ​សន្និសីទ សមាជ ព្រមទាំង​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់ ការធ្វើ​សមាជ សិក្ខាសាលា កិច្ចប្រជុំ​នានា ជាពិសេស​ការតាំង​ពិ​ព៌​ណ​ថា្នក់​ជាតិ និង អន្តរជាតិ ។ លើកទឹកចិត្ត​ឲ្យ​មាន​សហប្រតិបត្តិការ និង​បន្ថែម​ការយល់ដឹង​ដល់​គ្នា​ទៅវិញទៅមក រវាង​ភ្នាក់ងា​វាយតម្លៃ និង​សេវាកម្ម​អចលវត្ថុ​ទាំងអស់ ។
  • លើកទឹកចិត្ត​ដល់​ការស្រាវជ្រាវ​លើ​វិស័យ​វាយតម្លៃ និង​សេវា​អចលនវត្ថុ​ដែល​បាន ផ្តល់​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ជំរុញអោយមាន​ការបង្កើត​ថ្មី និង​ចែករំលែក​ព៌​ត​មាន​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង បញ្ហាដីធ្លី ពន្ធ​អចលនវត្ថុ ប្រព័ន្ធ​នៃ​ការវាយតម្លៃ​អចលនវត្ថុ​ទាំង​ក្នុង និង​ក្រៅ ប្រទេស និង​ធ្វើ​ការសហការ​ជា​ដៃគូ ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ទាំង​ជាតិ និង​អន្តរជាតិ​ដើម្បី សម្រេច​គោលដៅ​ដែល​បាន​រៀបរាប់​ខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here