ដោយ វុត្ថា
ពិភពលោកៈ ទីក្រុង Quito នៃ ប្រទេសអេក្វាឌ័រ នឹងសាងសង់អគារលំនៅឋានប្រើប្រាស់ចម្រុះជាលើកដំបូងរស់ខ្លួន ដែលរចនាប្លង់ដោយស្ថាបត្យករ លោក Carlos Zapata ដែលគ្រោងសាងសង់នៅទីតាំង ស្ថិតនៅផ្នែកខាងជើងនៃឧទ្យាន La Carolina។
លោក Carlos Zapata បានរចនាអគារនេះ បានក្លាយជាអគារខ្ពស់ជាងគេមួយក្នុងចំណោមទីក្រុងនានារបស់ប្រទេសអេក្វាឌ័រ ។ អគារនេះមាន២៤ជាន់ មានទាំងអាងហែលទឹករួម និងកន្លែងលំហែកាយក៏ដូចជាសួនដឆើតឆាយ។ អគារថ្មីត្រូវនេះ បានបង្កើតឡើង ដើម្បីបើកចំហជើងមេឃរបស់ទីក្រុង Quito និង គយគន់ទេសភាពពីលើភ្នំ Andes ។
អគារនេះ មានលក្ខណៈប្លែកខុសពីគេ ហើយមានអាផាតម៉ិនចំនួន៩៩យូនីត ដែលមានជញ្ជាំងបំពាក់កញ្ចក់ និងអាលុយមីញ៉ូមដើម្បីបង្កើនប្រសិទ្ធភាពពន្លឺ និងភាពឯកជននៅក្នុងអាផាតមិន។
លោក Carlos Zapata បានឱ្យដឹងថា “ ក្នុងនាមជាអគារលំនៅដ្ឋានដំបូងបង្អស់នៅប្រទេសអេក្វាឌ័រ នឹងត្រូវសាងសង់នក្នុងទីក្រុង Quito ក្បែរជ្រលងភ្នំព័ទ្ធជុំវិញ និងជាកន្លែងដែលមមាញឹកនៃការធ្វើដំណើរ ព្រមជាមួយនឹងតំបន់បៃតង” ។ លោកបន្តថា “អគារនេះនឹងក្លាយជាតំណាងរបស់ទីក្រុង និងក្រសោបយកតំបន់ជុំវិញ និងសហគមន៍ប្រកបដោយថាមពល” ។
អគារនេះរចនាប្លង់ឡើង មានលក្ខណៈពិសេសប្លែកៗជាច្រើន រួមទាំងអាងហែលទឹកនៅខាងក្រោម និងអាងហែលទឹកនៅលើដំបូល បន្ទប់ហាត់ប្រាណ ដែលមានស្ទូឌីយោវិល ស្ប៉ា សូណា បន្ទប់ចំហុយ និងបន្ទប់ម៉ាស្សា។ ក្រៅពីនេះក៏កន្លែងកំសាន្ត និងកន្លែងសាច់អាំងសាច់ កន្លែងលេងហ្គេម និងកន្លែងសម្រាប់កុមារលេង កន្លែងមើលកុន មជ្ឈមណ្ឌលពាណិជ្ជកម្មក៏ដូចជាកន្លែងទទួលភ្ញៀវ៕