ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលជាតំបន់ទីប្រជុំ ដីទំនេរមានទំហំ ១៩ ២៩១ម៉ែត្រការ៉េ ស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ និងផ្តល់ឱ្យកាសចំណេញដល់អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ។
ដីដែលត្រូវបានប្រកាសដាក់លក់នៅក្នុងតម្លៃទាបជាងទីផ្សារ ត្រឹម ១៦០ដុល្លារក្នុងម៉ែត្រការ៉េខាងលើនេះ ស្ថិតនៅក្នុងតំបន់ដែលកំពុងមានភាពទាក់ទាញ និងពោរពេញទៅដោយសក្ដានុពល តាមបណ្តោយផ្លូវ១៣០ ដែលមានចរាចរណ៍យ៉ាងមមាញឹកមួយ និងតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ៥១ (សុ្រកឧដុង្គ)និងជាគោលដៅរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មួយចំនួន ត្រូវបានវិនិយោគដោយរដ្ឋាភិបាល និងវិស័យឯកជនរួចទៅហើយនោះ។
ជាមួយគ្នានេះ ស្ថិតនៅក្បែរដីដែលប្រកាសដាក់លក់ មានទីតាំងដូចបានបង្ហាញជូននៅខាលើនេះ ក៏មានគម្រោងអភិវឌ្ឍន៍សាងសង់ស្ថានីយរថភ្លើងដ៏ធំមួយ បន្ថែមពីលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដែលនឹងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា ដីដែលប្រកាសលក់នេះ រួមបញ្ចូលពីរក្បាលដី ដោយដីនៅខាងមុខមានទំហំ ៦៥១៣ ម៉ែត្រការ៉េ (មានប្លង់រឹង) និងដីនៅខាងក្រោយមានទំហំ ១២ ៧៧៨ ម៉ែត្រការ៉េ (ជាប្លង់ទន់)។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៨៦ ៤៨ ៥៥ ៦៦ / ០៨៩ ៧៨ ៧៧ ២១ / ០៨៦ ៨៦ ៨៦ ៥៥