វិនិយោគិនអ៊ីតាលីបោះទុន៧,៥លានដុល្លារសាងសង់បុរីប្រណីតនៅតាមផ្លូវជាតិលេខ១

0

ដោយគង់ សូរិយា

ភ្នំពេញ៖ លំនៅដ្ឋានបែបលំហែរកាយប្រណីតថ្មីមួយ ដែលបោះទុនវិនិយោគ៧,៥លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់អ្នកវិនិយោគអ៊ីតាលីបានប្រកាសលក់ជាផ្លូវការ។

គំរោងនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គំរោងនេះមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណី​ត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនCentury21 Cambodiaដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹង​សាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។

សេចក្តីប្រកាសបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមានPrivate swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផល​នាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។

សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍ​ថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើ​ប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងថា នេះជាគំរោងវីឡា​ប្រណីតតំបូងបំផុតនៅកម្ពុជា ដែលមានការរចនាម៉ូតផ្ទះដ៏ទំនើប និងមានរចនាបទបែបអ៊ីតាលី។ អ្វីដែលកាន់តែពិសេសវីឡាប្រណីតនេះ សាងសង់ឡើងនៅជាប់មាត់ទន្លេ ដែលមានខ្យល់អាកាស និងទេសភាពដ៏ស្រស់ត្រកាល និងអាចមើលឃើញសម្រប់ទីក្រុងភ្នំពេញយ៉ាងប្រណីត។

លោកបន្តថា “ការសាងសង់លំនៅដ្ឋាននៅតាមមាត់ទន្លេ មិនសូវពេញនិយមនៅកម្ពុជាច្រើននៅឡើយទេ ប៉ុន្តែគំរោងបែបនេះមានការពេញនិយម នៅបណ្តាប្រទេសរីកចម្រើននានា”។លោកបន្តថា “លំនៅដ្ឋាននៅតាមមាត់ទន្លេបែបនេះ នឹងមានការដាក់តម្លៃបន្ថែមខ្ពស់ ធៀបនឹងលំនៅដ្ឋាននៅតា

LEAVE A REPLY

Please enter your comment!
Please enter your name here