ក្រុមហ៊ុន ជីប ម៉ុង លែន ចាប់ផ្តើមគម្រោងថ្មីនៅផ្លូវជាតិលេខ៦A លើផ្ទៃដី១២០ហិកតា

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វារជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយ ការបញ្ចុះតម្លៃដ៏អស្ចារ្យ ជូនអតិថិជន រហូតដល់៨ភាគរយ មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់១៨ខែ។

ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួន២ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើឱ្យទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោង ផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វារនេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។

លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង ផាក លែន ៦A នឹងមានវត្តមានមណ្ឌលផ្សារទំនើបដ៏ធំ មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃប្រើប្រាស់រហូតដល់ ១ម៉ឺនម៉ែត្រការ៉េ សួនឧទ្យាន៦A លាត សន្ធឹង ស្ទើរ ពាសពេញគម្រោង មុខងារពិសេសជាងគេ ផ្ទៃសួនកាន់តែធំព្រមទាំងមានហេដ្ឋារចនា សម្ព័ន្ធពេញលេញធំទូលាយ»។ គម្រោង ផាក លែន ៦A របស់ជីប ម៉ុង លែន ផ្តល់ជូនម៉ូតផ្ទះរហូតដល់១០ប្រភេទ ដែលផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ និងអាច បំពេញគ្រប់តម្រូវការរបស់អតិថិជន។

អតិថិជន ដែលចាប់អារម្មណ៍ គម្រោង ផាក លែន ៦A សូមអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់២៦ ខែមករា ឆ្នាំ២០២១ នៅគម្រោង ផាក លែន ៦A ផ្ទាល់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានចំងាយត្រឹមតែ១០នាទីពីស្ពានជ្រោយចង្វារ។ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ០៦១ ៩៩៧ ៨៨៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here