បុរី JRP ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Viettell ដើម្បី​សហការគ្នា​លើ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​គំរោង

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​បុរី JRP បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​ក្រុមហ៊ុន Viettel (Cambodia) Pte Ltd (ហៅ​កាត់​ថា VTC) ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្នុង​បុរី​នេះ។

ការចុះហត្ថលេខា​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី២៣ មករា២០២១កន្លងមកនេះ  ដែល​ការចុះហត្ថលេខា​នេះ គឺ​ផ្តោតលើ​អតិថិជន BOREY JRP អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​Viettell ដែល​កំពុងដំណើរការ​សេវាកម្ម​ទូរស័ព្ទ Metphone តំឡើង​ហេដ្ឋារចនាសម្ព័ន្ធ (Internet) នៅក្នុង​ទីតាំង​បុរី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ផ្សារ​ត្រាច ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​មានផ្ទះ​ល្វែង​ចំនួន៣០០ ។

ជាមួយគ្នានេះ ក្រុមហ៊ុន METPhONE ផ្តល់​តែ​សេវាកម្ម Internet ទាំងអស់​ដល់​លំនៅដ្ឋាន​នៅ​បុរី។ក្រុមហ៊ុន METPhoNE យល់ព្រម​តំឡើង​ហេដ្ឋារចនាសម្ព័ន្ធ (Internet) សម្រាប់ BOREY JRP ដោយ​មិន​គិតថ្លៃ ពី​ផ្លូវ​អន្តរជាតិ​ទៅ​ទល់មុខ BOREY JRP ។ កិច្ច​សន​ន្យា​នេះ ក៏បាន​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន METFONE ដាក់​គោលការណ៍​តម្លៃ​របស់​ក្រុមហ៊ុន​សម្រាប់​អតិថិជន​ជ្រើសរើស​ផងដែរ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន MEFONE ឆ្លើយតប​អំពី​ថ្លៃ​សេវា​ប្រចាំខែ​របស់​អតិថិជន ដោយផ្ទាល់​ជាមួយ​អតិថិជន ដោយ​មិនមាន​ការឆ្លើយតប​ពី​បុរី។ ចំពោះ​ការតភ្ជាប់​ដែល​អតិថិជន បាន​ប្រើ​ប្រព័ន្ធ​ISPផ្សេងទៀត​ពីមុន យើង​នៅតែ​រក្សាទុក​សម្រាប់​អតិថិជន។

ប៉ុន្តែ​ប្រសិនបើ​បន្ទាប់ពី បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា អតិថិជន​ណាមួយ​ប្រើ​សេវា​វ៉ា​យ​ហ្វា​យ​ពី​ប្រព័ន្ធ ISP ផ្សេងទៀត​ដែល​ប្រើ​ខ្សែ នោះ BOREY JRP ត្រូវតែ​ជូនដំណឹង​ដល់​ពួកគេ ឱ្យ​ឈប់​ហើយ​ប្រើប្រាស់​សេវាកម្ម​វ៉ា​យ​ហ្វា​យ ពី​ក្រុមហ៊ុន METPHONE ផងដែរ។

អំពី​ព៌​ត​មាន​ទាក់ទង​នឹង​បុរី

បុរី JRP បានចាប់ផ្តើម​សាងសង់ និង​កំពុង​ផ្តល់ជូន​នូវ​លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត ជាមួយ​តម្លៃ​សមរម្យ និង​អាច​ប្រកប​អាជីវ​កម្មបាន ពិសេស​ក៏​ផ្តល់ជូន​នូវ​ការបង់​រំលស់​ត្រឹម២៩០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

លោកស្រី​ដាលីន​ម្ចាស់​បុរី JRP ស្ថិតនៅ​ក្បែរ​ផ្សារ​ត្រាច និង​មាន​រោងចក្រ​ព័​ទ្ឋ​ជុំវិញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី២០ វិច្ឆិកា​កន្លងមក​ថា សំរាប់​គំរោង​ថ្មី​នេះ ក្រុមហ៊ុន​បាន​សំរិតសំរាំង​ម៉ូត​ផ្ទះ​បែប​វីឡា​ដ៏​ស្រស់ស្អាត ជាមួយ​ទំហំ​ដី៨គុណ​នឹង២១ម៉ែត្រ និង​ផ្ទះ​មាន​ទំហំ៦គុណ​នឹង១៤ម៉ែត្រ មាន​បន្ទប់​គេង​ចំនួន​ពីរ និង​បន្ទប់ទឹក​មួយ ដែល​ផ្តល់នូវ​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​តម្លៃ​សមរម្យ​បំផុត។

លោកស្រី​បន្តថា “ផ្ទះ​នេះ​បាន​បើក​លក់​ហើយ ជាមួយ​តម្លៃ​ត្រឹម២៣៥០០ដុល្លារ​ប៉ុណ្ណោះ​សំរាប់​ការបង់​ផ្តាច់ ប៉ុន្តែ​បើ​អតិថិជន​បង់​រំលស់​មានតម្លៃ​កើនឡើង​ដល់៣៣៥០០ដុល្លារ​អាមេរិក ប៉ុន្តែ​អតិថិជន​ក៏​អាច​បង់​រំលស់​បាន​ត្រឹម២៩០ដុល្លារ​ក្នុង​មួយខែ ជាមួយ​អត្រា​ការប្រាក់១ភាគរយ” ។

លោកស្រី​បាន​បន្តថា អ្វី​កាន់តែ​ពិសេស​នោះ​ទីតាំង​របស់​បុរី​នេះ មាន​រោងចក្រ សហគ្រាស​ជាច្រើន​ព័​ទ្ឋ​ជុំវិញ ដែលមាន​កម្មករ និយោជិត​រាប់ពាន់នាក់​ធ្វើការ ហេតុនេះ​វា​មាន​ភាព​អំណោយផល​បំផុត ដល់​អ្នកទិញ​ផ្ទះ​ក្នុង​គម្រោង​របស់​យើង ដែល​អាច​រស់នៅ​ផង និង​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​ផង។លោកស្រី​បន្ថែមថា ការសាងសង់​វីឡា​លក់​ក្នុងតម្លៃ ដ៏​សមរម្យ​នេះ ធ្វើឡើង​ក្នុង​ចំនួន​មានកំណត់ ហេតុនេះ​អតិថិជន​មិនគួរ​រង់ចាំ​យូរ​នោះទេ ដោយសារ​ផ្ទះ​ជាច្រើន​ត្រូវបាន​កក់​ជា​បន្តបន្ទាប់។

គម្រោង​បុរី ជេ អរ ភី​នេះ ស្ថិតនៅ​ជិត​ផ្សារ​ត្រាច ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីប្រជុំជន​ស្រុក​ឧ​ត្តុ​ង។ បុ​រិ​នេះ​សាងសង់​នៅជាប់​ផ្លូវរដ្ឋ​ទំហំ៣០ម៉ែត្រ ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ លេខ៥២១ ហ៊ុមព័ទ្ធ​ជុំវិញ​ទៅដោយ​រោងចក្រ សហគ្រាស​តូចធំ​ច្រើនជាង២០ទីតាំង ដែល​កំពុង​មានដំណើរ​ការ​ស្រាប់ មាន​មន្ទីរពេទ្យ វត្ត​អារាម សាលារៀន​រដ្ឋ និង​ឯកជន រួមជាមួយ​នឹង​ផ្ទះ​ស្នាក់​របស់​កម្មករ-កម្មការិនី រោងចក្រ​ផងដែរ។

លោកស្រី​ដាលីន​បាន​បន្តថា នៅក្នុង​គម្រោង​នេះ ក៏មាន​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​យ៉ាង​ត្រឹម​ត្រូវមាន​បណ្តាញ ទឹកស្អាត អគ្គិសនី បណ្តាញ​បង្ហូរទឹក មាន​សួនច្បារ​សម្រាប់​ហាត់ប្រាណ សួន​កុមារ និង​ការបង្កើត​តំបន់​បៃតង ដែលជា​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន និង​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​ផងដែរ។

អតិថិជន​ចាប់អារម្មណ៍​ស​សូម​ទំនាក់ទំនង តាមរយៈ​លេខ​ទូរស័ព្ទ០៨៥ ៦០០០ ៩១, 093 714 807, 087 7000 49 និង​លេខ 077 7000 49 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here