ក្រុមហ៊ុន OCIC បង្ហាញ​ទំហំ​ទីក្រុង​កោះនរា​ជាក់លាក់​ហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន OCIC បានបង្ហាញ​ទំហំ​ជាក់លាក់​ទីក្រុង​កោះនរា ជា​ផ្លូវការ​ហើយ ខណៈ​ទីក្រុង​នេះ​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាងសកម្ម ដើម្បី​ឆ្លើយតប​នឹង​ល្បឿន​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​និង​រដ្ឋាភិបាល។

ខណៈ​សម្លេង​គ្រឿងចក្រ និង​កប៉ាល់​ដឹក​ខ្សាច់ និង​ថ្ម​បាន​បញ្ចេញ​សម្លេង​យ៉ាង​ទ្រហឹង​អឺងអាប់ នៅ​តំបន់​ការដ្ឋាន​សាងសង់​ទីក្រុង​រណប​កោះនរា ជាទី​ក្រុង​ថ្មី​មួយ​ដែល​នឹង​រួមចំណែក​លើក​កំពស់ សោភ័ណភាព​នៅ​តំបន់​ទន្លេចតុមុខ និង​ជួយ​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក​ទូច សំណាង បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ទីក្រុង​កោះនរា​មាន​ទំហំ១២៥ហិកតា ដែល​បច្ចុប្បន្ននេះ​ការស្ថាបនា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សម្រេចបាន​ប្រមាណ៣០ភាគរយ​ហើយ ខណៈ​ការស្ថាបនា​នេះ​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ២០២៣ខាងមុខ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា បច្ចុប្បន្ន​ផ្នែក​មួយចំនួន​ដូចជា Zone1, Zone2 បានបញ្ចប់​ហើយ ដែល​អ្នកទិញ​ដី​លើ​គំរោង​នេះ​អាច​ចាប់ផ្តើម​អភិវឌ្ឍន៍​គំរោង​របស់​ពួកគេ​បាន។

លោក​បន្តថា “ការសាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​បាន​កំពុងដំណើរការ​យ៉ាងសកម្ម និង​គ្រោង​បញ្ចប់​តាម​ការគ្រោង​ទុន ។ លោក​បន្តថា “វា​ជា​ស្ពាន​យោង​ដោយ​ខ្សែកាប ដែលមាន​រចនាបទ​ខ្មែរ​ហើយ​ទំហំ​ស្ពាន​ធំ​ជាង​ស្ពាន​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ៥ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ” ។

ការស្ថាបនា​ស្ពាន​ត​ភ្ជាប់​រវាង​ទីក្រុង​រណប​ទាំងពីរ​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៤០លាន​ដ​ល្លារ​អាមេរិក ហើយ​ស្ពាន​នេះ​នឹង​រួមចំណែក​សម្រួល ការធ្វើ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ១ ដើម្បី​ត​ភ្ជាប់​មកកាន់​រាជធានី​ភ្នំពេញ។

លោក​បន្តថា “ទីក្រុង​រណប​ក​កោះនរា មាន​ទស្សនទាន​ផែនការអភិវឌ្ឍន៍​ស្រដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ននេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here