សម្ដេចតេជោ ហ៊ុន សែន បន្តកាត់ប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួន៧ខែទៀតជូនដល់ក្រសួងសុខាភិបាល

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបន្តកាត់ប្រាក់បៀរវត្សរបស់ម្ដេចក្រោយបង់ពន្ធទាំងអស់ជូនដល់ក្រសួងសុខាភិបាលចំនួន៧ខែទៀត ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងនឹងកូូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់សម្ដេចនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយះពេល៧ខែជូនទៅក្រសួងសុខាភិបាល។

សម្ដេចបានបន្តថា “បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០ ០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩០ ៩០០ ០០០រៀល/ខែសរុប៧ខែចំនួន៦៣ ៦៣៩ ០០០រៀល”។

សម្ដេចបន្តថា “អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយះពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here