ទីក្រុងកោះពេជ្រនឹងមានវាលចំណតឧទ្ធម្ភាចក្រក្នុងពេលឆាប់ៗខាងមុខនេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីក្រុងរណបកោះពេជ្រដែលកំពុង បន្តសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្មទៅលើសំណង់អគារធំៗ និងខ្ពស់ៗក្រោមទុនវិនិយោគរាប់រយលានដុល្លារ គ្រោងនឹងរៀប​ចំឱ្យមានទីវាលចំណតសម្រាប់ឧទ្ធម្ភាចក្រ ជាមួយនឹងការរៀបចំឱ្យមានផ្លូវហោះហើរល្អប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។

អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកខាន់ វណ្ណាបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះត្រួតពិនិត្យទីលាន សម្រាប់គ្រោងរៀបចំឱ្យមានផ្លូវហោះហើរឧទ្ធម្ភាចក្រនៅតំបន់កោះពេជ្រ ដែលមានទីតាំងនៅទីវាលមុខមហោស្រពកោះពេជ្រ ដើម្បីធានាបាននូវសុវត្ថិភាព ទាំងការហោះហើររបស់ឧទ្ធម្ភាចក្រ ក៏ដូចជាសុវត្ថិភាពរបស់សាធារណជនផងដែរ។

លោកបានបន្ថែមថា “ការចុះត្រួតពិនិត្យ គឺគ្រាន់តែជាជំហានដំបូង ក្នុងការពិនិត្យមើលទីតាំងដែលសមស្របតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទុនក្នុងការរៀបចំនៅមិនទាន់ដឹងនៅឡើយនោះទេ”។

ទីវាលនៃតំបន់កោះពេជ្រ ដែលស្ថិតនៅចំពីមុខអគារមហោស្រព គឺមានវិសាលភាពធំទូលាយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ធំៗ ដែលអាចអនុញ្ញាតឱ្យមានមនុស្សចូលរួមរាប់ពាន់នាក់ ហើយក៏ជាទីកន្លែងដែលមានមនុស្សជាច្រើន ឧស្សាហ៍ទៅសម្រាកលេងកម្សាន្តនៅពេលល្ងាចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here