ដោយៈវណ្ណារ៉ា
ភ្នំពេញៈ ប្រទេសមហាយក្សនៅតំបន់មជ្ឈឹមបូព៌ា គឺអារ៉ាប៊ីសាអូឌីត បានសាងសង់សណ្ឋាគារដ៏ធំបំផុតក្នុងពិភពលោក ដែលសណ្ឋាគារនេះ អាចផ្ទុកមនុស្សបានរហូតដល់១,000,000នាក់។
តាមព៌តមានបានឲ្យដឹងផងដែរថា សណ្ឋាគារនេះ បានលាតសន្ធឹងលើទំហំផ្ទៃដី១,៥០០,០០០ម៉ែត្រការ៉េ ហើយក្រុមស្ថាបត្យករ Dar Al-Handasah របស់ប្រទេសលីបង់ បានសាងសង់សណ្ឋាគារប្រណីត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតនេះ។ សណ្ឋាគារនេះបានបើកជាផ្លូវការក្នុងឆ្នាំ២០១២ ។
ការសាងសង់សណ្ឋាគារប្រណីតនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០០៤ និងបានចំណាយពេល៨ឆ្នាំទើបសាងសង់បញ្ចប់។ អគារនេះមានកម្ពស់សរុប៦០១ម៉ែត្រ គឺជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ វាក៏ជាអាគារខ្ពស់ជាងគេទីបួន នៅលើពិភពលោក។
អគារមួយនេះ មានបំពាក់នាឡិកាដែលខ្ពស់ជាងគេ និងធំជាងគេបំផុតនៅលើពិភពលោក។ សណ្ឋាគារនេះ ក៏មានប៉មអគារចំនួន៦ ដែលជាសាលបួងសួង ដែលមានសមត្ថភាពផ្ទុកមនុស្សបាន៣៨០០នាក់ មជ្ឈមណ្ឌលសន្និបាត ផ្សារទំនើប៥ជាន់និងកន្លែងជំនួយពីរទីតាំង។
ប្រទេសនេះបានគ្រប់គ្រងតំណែង ជាប្រទេសមានអគារចំណាយទុនច្រើនជាងគេលើលោក ដែលចំណាយថវិកាប្រមាណ១៥ពាន់លានដុល្លារ សាងសង់អគារ Abraj Al Bait។
អគារនេះមានកម្ពស់រហូតដល់១២០ជាន់ ហើយក៏ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ អគារនេះចំណាយថវិកាអស់១៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ និងមានទីតាំងនៅទីក្រុងដ៏បរិសុទ្ធMecca នៃប្រទេសអារ៉ាប៊ីសាអូឌីត៕