ដោយ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាះអចលនទ្រព្យលំដាប់អន្តរជាតិ បានបង្ហាញពីផ្នែកសំខាន់ៗនៃអចលនទ្រព្យ ដែលនឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១នេះ ខណៈភាពប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកមិនទាន់អាចព្យាករណ៍បាន។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិសេសជាមួយនឹងគេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះឱ្យដឹងថា មានវិស័យមួយចំនួន នៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នឹងបន្តទាក់ទាញការវិនិយោគជាតិងអន្តរជាតិ នៅក្នុងឆ្នាំក្រោយនេះ។
លោកស្រីថ្លែងថា “បើនិយាយពីផ្នែកនៃវិស័យអចលនទ្រព្យ ដូចជា ផ្នែកលំនៅឋាន ដីធ្លី ការិយាល័យ ទីផ្សារលក់រាយ ឃ្លាំង និងទីផ្សារទេសចរណ៍ ហើយអ្វីដែលខ្ញុំមើលឃើញនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ទីផ្សារលំនៅឋាននឹងមានភាពល្អប្រសើរ បន្ទាប់មក គឺផ្នែកឧស្សាហកម្ម ដែលភាគច្រើនរងផលប៉ះពាល់ ពីបណ្តាប្រទេសផ្សេងៗ ដែលនឹងទាក់ទាញវិនិយោគនៅក្នុងប្រទេសកម្ពុជា” ។
លោកស្រីបន្តថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ទីផ្សារការិយាល័យ សម្រាប់ កម្រិត B និង C នៅតែមាន ការគាំទ្រពីអតិថិជនជួល និងមួយវិញទៀត គឺទីផ្សារលក់រាយដែលនឹងត្រឡប់ ដូចភាពដើមវិញជាបណ្តើរនៅឆ្នាំក្រោយនេះ ហើយអ្វីដែលទទួលរនូវផប៉ះពាល់ខ្លាំង គឺវិស័យសណ្ឋាគារ។
ចំណែក លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាបានឱ្យដឹងដែរថា លោកមិនទាន់ហ៊ានធ្វើការព្យាករណ៍ ចំពោះវិស័យអចលនទ្រព្យរបស់កម្ពុជានឹងទៅជាយ៉ាងណានោះទេ ខណៈដែលពិភពលោក មិនទាន់បានរកឃើញនូវវ៉ាក់សាំងសម្រាប់ព្យាបាលជំងឺកូវី១៩ឱ្យមានភាពប្រាកដប្រជា។
លោកថ្លែងថា “យើងមិនដឹងថាត្រូវប្រើប្រាស់ពេល អស់រយៈពេលប៉ុន្មានទៀតនោះទេ បើទោះវ៉ាក់សាំងកូវីដនឹងមកដល់កម្ពុជា នៅចុងសប្តាហ៍នេះក្តី ប៉ុន្តែសកម្មភានៃកាទិញលក់លើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសនៅតែមាសកម្មភាពធម្មតា ប៉ុន្តែកំណើនវិញគឺមិនមានទេ” ៕