បណ្តា​ខេត្ត​ជាប់​តំបន់ K4 កំពុង​ប្រជែង​គ្នា​លើ​ការវិនិយោគ​គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗ

0

ដោយ គង់ សូរិយា

ភ្នំពេញៈ បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ ជា​កត្តា​មួយ​ដ៏​សំខាន់ ក្នុងការ​ជម្រុញ​វិស័យសេដ្ឋកិច្ច និង​បង្កើន​នូវ​គុណ​តម្លៃ​នៃ​វិស័យ​អចលនទ្រព្យ។ ការអភិវឌ្ឍ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា នៅតែ​ដំណើរការ​ឥតឈប់ឈរ ដើម្បី​ព​ន្លឿ​ន​វិស័យសេដ្ឋកិច្ច​កម្ពុជា និង​ជម្រុញ​សក្តានុពល​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ភាព​រីកចម្រើន។

បណ្តា​ខេត្ត K4 ដែល​ត្រូវបាន​ប្រ​សិ​ទ្ឋ​នាម​ដោយ​ប្រតិបត្តិ​ករ ក្នុង​វិស័យ​ទេសចរណ៍​គឺជា​ការ​សំដៅ​ដល់​ខេត្តកំពត កែប កំពង់សោម និង​ខេត្តកោះកុង។

ខេត្ត​កែប

ថ្វីត្បិតតែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​ផ្តោត ទៅលើ​វិស័យ​ទេសចរណ៍​ច្រើន យ៉ាងណាក្តី ប៉ុន្តែ​រដ្ឋបាលខេត្ត​បន្ត​យកចិត្តទុកដាក់ លើ​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​ទាំង​ខេត្ត ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​នៃ​វិស័យ​អចលនទ្រព្យ។

ខេត្ត​កែប​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍ ដូច្នេះ​ទើប​រដ្ឋាភិបាល​បានប្រកាស​ពី​ការ​ប្រែក្លាយ​ខេត្ត​នេះ អភិវឌ្ឍ​ទៅជា​ខេត្ត​គោលដៅ​ទេសចរណ៍ លម្ហែកាយ​កម្រិត​ខ្ពស់។ កត្តា​នេះ នឹង​ស្រូបយក​ការវិនិយោគ​ជាច្រើន ពី​សំណាក់​វិនិយោគិន​ក្រៅ​ស្រុក​និង​ក្នុងស្រុក ឱ្យមក​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន បែប​លម្ហែកាយ បឹង​ហ្គា​ឡូ សណ្ឋា​គារ និយាយ​ជារួម​គឺ​ប្រភេទ​អចលនទ្រព្យ​ដែល​បម្រើ​ដល់​វិស័យ​អចលនទ្រព្យ។

ខេត្ត​ព្រះសីហនុ

ក្រោយពី​ការស្ថាបនា​ផ្លូវ​ចំនួន៣៤ខ្សែ​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មាន​កំណើន​ជា​បន្តបន្ទាប់។ រីឯ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ កំពុង​សាងសង់​យ៉ាង​រលូន​ស្របតាម​ផែនការ ពោល​គិត​ត្រឹម​ខែកញ្ញា​នេះ គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ- ព្រះសីហនុ​ក្នុង​ខេត្តកំពង់ស្ពឺ បានសម្រេច​ជិត ១០០ភាគរយ។

ដំណឹង​ល្អ​ទាំងនេះ ត្រូវបាន​អ្នកជំនាញ​អចលនទ្រព្យ ក្នុងស្រុក​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ នឹង​លេចធ្លោ​បន្ថែមទៀត ដែល​ទាក់ទាញ​នូវ​វិនិយោគិន​បរទេស​ចូលមក​អភិវឌ្ឍ​ទៅលើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូរ ភោជនីយដ្ឋាន អគារ​មជ្ឈមណ្ឌល និង​ផ្សារ​ទំនើប​ផងដែរ។

ខេត្តកោះកុង

ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​ឱ្យដឹងថ្មីៗថា ក្នុងចំណោម​ខេត្ត​នៅជាប់​សមុទ្រ​របស់​កម្ពុ​ជា ខេត្តកោះកុង​ក៏​ជា​ខេត្ត​គោលដៅ​មួយ​ដែល​នឹង​ទាក់ទាញ គម្រោង​លើ​វិស័យ​អចលនទ្រព្យ ផុលផុស​ខ្លាំង​នាពេល​អនាគត។

ខណៈដែល​ខេត្ត​មួយ​នេះ មាន​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​តារា​សាគរ កំពង់ផែ​ទឹក​ជ្រៅ​នៅ​ប្រជុំ​កោះ​ស្តេច ការពង្រីក​ផ្លូវជាតិ​លេខ៤៨ជា៤គន្លង  គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ១០ ព្រលានយន្តហោះ​វិនិយោគ​ដោយ​ក្រុមហ៊ុន លី​យ៉ុង​ផាត់ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here