ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាការគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំបទបញ្ញត្តិថ្មី ដផយតម្រូវឲ្យអ្នកអភិវឌ្ឍន៍កចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងរៀបចំបទបញ្ញត្តិថ្មី ដផយតម្រូវឲ្យម្ចលំនៅដ្ឋានសាងសង់ផ្ទះ៣០ភាគរយ នៃគម្រោងរបស់ពួកគេ ជាលំនៅដ្ឋានមានតម្លៃមធ្យម និងគិតអត្រាការប្រាក់ទាបផងដែរ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំកាលពីទី១០ មិថុនាកន្លងមកថា រាជរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយថ្មីមួយ គឺការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ក្នុងន័យទាក់ទាញការវិនិយោគពីវិស័យឯកជន និងការវិនិយោគរបស់រដ្ឋ។លោកបន្តថា បច្ចុប្បន្នក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវឲ្យមានការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ឋទៅលើតម្លៃសាងសង់ ថ្លៃសេវា រួមទាំងការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់គំរោងដោយឥតគិតថ្លៃ។
លោកបន្តថា “ម្ចាស់គំរោងឯកជនត្រូវសងត្រលប់វិញ ដោយត្រូវសាងសង់ផ្ទះតម្លៃទាប៣០ភាគរយនៃគម្រោងរបស់ពួកគេ និងប្រកាសគំរោងនោះដល់អ្នកទិញដឹងអំពីការបង់ប្រាក់ និងមិនត្រូវឲ្យមានការប្រាក់ខ្ពស់នោះឡើយ”។លោកបន្តថា “បច្ចុប្បន្នរដ្ឋាភិបាលឲ្យវិស័យឯកជនចូលរួម ប៉ុន្តែពេលអនាគតរដ្ឋាភិបាលនឹងវិនិយោគលំនៅដ្ឋានតម្លៃទាបលក់ជូនប្រជាពលរដ្ឋ”។
ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋាកម្ពុជា លោកឧកញ៉ាលី ហួរបានថ្លែងថា លោកមិនទាន់ឃើញលិខិតណែនាំនោះនៅឡើយ ប៉ុន្តែលោកបានថ្លែងថា ការអភិវឌ្ឍបែបនេះវាអាស្រ័យលើទីតាំងនៃគំរោង ព្រោះឧទាហរណ៍បើគំរោងនៅទីតាំងណា១ ហើយដីមានតម្លៃ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ យើងមិនអាចសាងសង់លំនៅដ្ឋានតម្លៃទាបបានោះទេ៕