ដោយៈ រ៉ាណេត
ភ្នំពេញៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំចំនួន៨ នឹងត្រូវចាប់ផ្តើមសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២១នេះ ខណៈគម្រោងទាំងនេះ ស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលរាជរដ្ឋាភិបាល និងរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ ។
យោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលបានផ្សព្វផ្សាយជាសាធារណៈបង្ហាញថា បើទោះបីកម្ពុជាប្រឈមទៅនឹងវិបត្តិ និងភាពមិនប្រកដប្រជានៃជំងឺកូវីដ១៩យ៉ាងណាក្តី វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗនៅកម្ពុជាចំនួន៨ នឹងត្រូវចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២១ ខាងមុនេះ។
១) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣១
គម្រោងផ្លូវនេះ ត្រូវបានសិក្សា និងដាក់ចូលផែនការសម្រាប់ស្តារ និងធ្វើឱ្យប្រសើរឡើង ។ ផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ គឺបែកគូសកំពង់ត្រាច ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣៣។
២)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣
គម្រោងផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខលេខ៣ គីឡូម៉ែត្រ១៤៨+ ១០០-ព្រំប្រទល់ កម្ពុជា-វៀតណាម ស្របពេលដែលរាជដ្ឋាភិបាល បានដាក់ចេញនូវផែនការព្រំដែនទៅតំបន់សហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ។
៣)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤១
គម្រោងផ្លូវនេះ កំពុងមានសក្តានុពលខ្ពស់លើវិនិយោគ លើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច និងជាតំបន់រោងចក្រសហគ្រាសសំខាន់ៗទៅកាន់ទីនេះ ដោយផ្លូវនេះតភ្ជាប់ពីថ្នល់ទទឹង ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ៣ គម ១២៦+៧៥៥។
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រចបាននូវគម្រោង៣ ដោយសុំខ្ចីលុយពីចិន សាងសង់ផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅកំពត ទី២ផ្លូវជាតិលេខ៣១នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពត។
សម្ដេច បានមានប្រសាសន៍បញ្ជាក់ថា គម្រោងទាំងបីនេះ បានឯកភាពគ្នាហើយ និងបានប្រថាប់ត្រារួចហើយ ។
៤) គម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅខេត្តក្រចេះ ត្រូវបានអ្នកជំនាញសិក្សាសមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់ និងកំពុងបន្តនីតិវិធី ដើម្បីស្នើសុំជំនួយពីរដ្ឋាភិបាលចិន និងត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។
៥)គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ (ស្គន់ -កំពង់ចាម)
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ជំហាន។
៦)គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ បានណងអៀន នឹងជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងថៃ ក៏ដូចជាមួយបណ្តាប្រទេសនៃមហាអនុតំបន់មេគង្គ។
ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
៧)គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប
រាជរដ្ឋាភិបាលកម្ពុជាបានសិក្សា បញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាប ឬផ្លូវវាងក្រុងដ៏ធំមួយនៅផ្នែកខាងត្បូងក្រុងសៀមរាប ដើម្បីកាត់បន្ថយលំហូចរាចរណ៍នៅក្នុងក្រុង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមជាមួយនឹងការសម្រួលដល់ការដឹកជញ្ជូន។
៨ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពក្នុងការជួយសាងសង់ស្ពាន មួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ ការសម្រេចនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោកMoon Jae In ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា៕