ដោយដែន ចែងចាំង
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា យន្តការចុះបញ្ជីរក្បាលដី ដែលកំពុងអនុវត្តន៍ដោយមន្រ្តីជំនាញរបស់ក្រសួង ជាការចូលរួមចំណែកកាត់បន្ថយការរំលោភបំពាន និងជម្លោះលើកម្មសិទ្ឋដីធ្លី។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ាបានលើកឡើងកាលពីពេលថ្មីៗនេះថា គោលនយោបាយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើយ៉ាងណាសម្រេចឲ្យបានការចុះបញ្ជីដីធ្លីចំនួន១០ភាគរយក្នុងមួយឆ្នាំ។
លោកបន្តថា ការចុះបញ្ជីដីធ្លីជូនប្រជាជននេះ មានសារៈសំខាន់ជាខ្លាំងក្នុង ឯកឧត្តមលើកឡើងបន្ថែមថា ក្រសួងធ្វើការចុះបញ្ជីដីធ្លីដល់រាល់បណ្ដាខេត្ត ក្រុងទាំងអស់ ដោយអនុវត្តិនៅតាមបណ្ដាតំបន់ ដែលមានសក្ដានុពលសេដ្ឋកិច្ចមុន ជាពិសេសគឺចង់អោយដីប្រជាជន ក្លាយជាទុនសម្រាប់ពួកគាត់ ដោយសព្វថ្ងៃដីនៅកម្ពុជាមានតម្លៃថ្លៃ មិនដូចកាលពីមុនមិនមានតំលៃថ្លៃនោះទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ក្រសួងសម្រេចបានការចុះបញ្ជីរក្បាលដីបាន៤,៦លានក្បាលដីរួចហើយ ស្មើនឹងប្រមាណ៦០ភាគរយនៃផែនការទូទាំងប្រទេស”។
ជាមួយនឹងការដាក់ចេញនូវនយោបាយកំណែទម្រង់ដីធ្លីនេះ ក្រសួងនេះក៏បានចេញនូវវិញ្ញាបនបត្រថ្មី សម្រាប់សម្គាល់ កាន់កាប់អចលនទ្រព្យនៅកម្ពុជាផងដែរ ប៉ុន្តែការផ្លាស់ប្តូរប័ណ្ណថ្មីនេះ មិនមែនមានន័យថា អ្នកកាន់កាប់ប័ណ្ណចាស់នឹងត្រួវផ្លាស់ប្តូរនោះទេ ពោលគឺប័ណ្ណចាស់នៅតែមានសុពលភាពដដែល៕