ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រាកដណាស់ថា គ្រប់អតិថិជនទាំងអស់ ដែលស្វែងរកទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅ ប្រកបដោយផាកសុខភាព មានសុវត្ថិភាព និងអាចទទួលបានផលចំណេញបន្ថែម ដែលជាអត្ថប្រយោជន៍ពីការចំណាយលុយដើមនោះ គឺអាចបង្កើនទ្រព្យក្រោយពេលស្នាក់នៅ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានបែបទាន់សម័យ លោក សុខ ជា អគ្គនាយករងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PAPA & MAMA បានបង្ហើបប្រាប់ថា បើចង់បាននូវចំណុចទាំងអស់ ដូចបានលើកឡើងខាងលើនេះ ក្ដីប្រាថ្នារបស់លោកអ្នកអាចនឹងសម្រេចបាន ប៉ុន្តែត្រូវសិក្សាទៅលើកត្តាសំខាន់ៗចំនួន៤ ដូចខាងក្រោមជាមុនសិន។
ទី១-ទីតាំងគម្រោង
យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ ក្នុងការជ្រើសរើស ឬវិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅ ដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬ ស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេង។ មួយវិញទៀតលោកអ្នកក៏អាចជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅក្នុងតំបន់នោះ។
ជានិច្ចកាល តំបន់ដែលទើបតែអភិវឌ្ឍន៍ថ្មី តែងតែផ្តល់ឱកាសនូវផលចំណេញលឿនជាងតំបន់ដែលបានអភិវឌ្ឍន៍រួចហើយ។
ទី២- ប្រវត្តិក្រុមហ៊ុន និងបទពិសោធន៍
យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោងមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះ អាចធ្វើឱ្យយើងស្វែងយល់ អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន។ជាក់ស្តែងយើងកត់សម្គាល់ឃើញមានគម្រោងមួយចំនួន មានតែច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោងនេះ មិនមានលក្ខណៈស្របច្បាប់ពេញលេញ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននូវកម្មសិទ្ធិប្លង់ រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ។
ទី៣- គុណភាពសំណង់ និងគម្រោង
គម្រោងមេដែលរចនាបានល្អ ពិតជាផ្តល់នៅគុណតម្លៃបន្ថែមនាពេលអនាគត។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅ ប្រកបទៅដោយផាសុកភាព។ លោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះ ដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារៈក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្មគ្រប់គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខជាដើម។
ទី៤- ទិញក្នុងគម្រោង
បើនិយាយពីទិញក្នុងគម្រោង អតិថិជនគាត់អាចចំណេញច្រើន ដោយសារតែ ទី១ អតិថិជនអាចបង់រំលួសដោយអត់ការប្រាក់ ហើយទី២,អតិថិជនអាចតាមដានគុណភាពសំណង់។
ជាក់ស្តែង លោក សុខ ជា ដែលជាប្រធានផ្នែកលក់ និងជាអគ្គនាយករងក្រុមហ៊ុន Papa & Mama បានណែនាំគម្រោងបុរីមួយឈ្មោះ បុរី ណាឌី ។
បុរី ណាឌី គឺជាបុរីមួយដែលនៅជិតផ្លូវជាតិ 6A ហ៊ុមដោយបុរីធំៗនៅព័ទ្ធជុំវិញ នៅជិតសួនសត្វសាហ្វារី នៅជិតសួនទឹក នៅជិតស្តាតតេជោ ជាពិសេសទៅទៀតមានទន្លេអមសងខាង ស័ក្ដិសមជាតំបន់រស់នៅប្រកបដោយសុភមង្គល ព្រោះមានខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ចំណែកក្នុងបុរីមានសួនផ្កាត្របែកព្រៃ និងក្លឹបហាត់ប្រាណ។
ជាងនេះទៅទៀត បុរី ណាឌី បានយកអ្នកគ្រប់គ្រងបុរី គឺក្រុមហ៊ុន Keystone ដែលជាក្រុមហ៊ុនល្បីមកគ្រប់គ្រងបុរី។ លោក សុខ ជា បានបន្ថែមទៀតថា មូលហេតុដែលបុរី ណាឌី បានយកក្រុមហ៊ុន keystone មកគ្រប់គ្រង មូលហេតុដោយសារបុរីមួយចំនួនការគ្រប់គ្រងសន្តិសុខនៅមានកម្រិត ដូចនេះអតិថិជនដែលទិញបុរី គួសម្រេចចិត្តទិញបុរីណាឌី ដើម្បីសេចក្ដីសុខ សុវត្ថិភាព និងមានផាសុកភាពខ្ពស់។
សំរាប់ព័ត៌មានលំអិតអតិថិជន អាចទំនាក់ទំនងតាមរយៈលេខ 011 72 51 51 / 016 72 51 51 ៕