ដោយ ដែន ចែងចាំង
ភ្នំពេញ៖ បន្ទាប់ពីធ្វើការបង្ហោះអត្ថបទទាក់ទងនឹងវិស័យឯកជន ជំរុញឲ្យមានការរៀបចំតំបន់ Walk Street ពីមុខព្រះបរមរាជវាំង ដល់ផ្សាររាត្រីនៅតំបន់ផ្សារចាស់ ប្រជាពលរដ្ឋបានផ្ញើរសារសម្តែងការគាំទ្រ ចំពោះគំនិតដ៏ល្អនេះ។
ស្រ្តីម្នាក់ដែលប្រើប្រាស់គណនេយ្យឈ្មោះ Bong Ma Ck បានសរសរលើបណ្តាញទំនាក់ទំនងសង្គម និងផ្ញើរសារនៅលើគេហទំព័រ Propertyarea.asia ថា Walk Street គួឬនៅតំបន់មុខវាំង មាត់ទន្លេជាតំបន់ស័ក្តិសមបំផុត។
ចំណែកគណនេយ្យឈ្មោះ Cooling Heart បានសរសេរថា គាំទ្រ១០០ភាគរយ។
លោក Seng Pronet បានសរសេរថា គាំទ្រយូរហើយ។
រីឯលោក Teakh That បានសរសេរខមមិនមកផងដែរថា សម្រាប់ខ្ញុំស្នើឲ្យមានផ្លូវថ្មើជើងថ្មី ហើយបើមានសូមកុំយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេង សម្រាប់ទុកដើរបានហើយ។
គណនេយ្យមួយទៀតដាក់ឈ្មោះ Monika MP បានសម្តែងការគាំទ្រចំពោះគមរោងនេះផងដែរ ដោយបានសរសរមកកាន់គេហទំព័ររបស់យើងជាភាសាអង់គ្លេសថា “I agree with that” ដែលមានន័យថា ខ្ញុំយល់ស្របជាមួយគំរោងបែបនេះ”។
លោក Sam Dy បានសរសេរគាំទ្រផងដែរថា “ខ្ញុំគាំទ្រពេញទំហឹង”។
គំរោងបង្កើតផ្លូវថ្មើជើងឬតំបន់ Walk street ត្រូវបានផ្តួចផ្តើមឡើង ដោយលោកកែប ជុតិម៉ាអតីតអភិបាលរាជធានីភ្នំពេញ ប៉ុន្តែគំរោងនេះបានពន្យាពេលរហូតមកដល់ពេលនេះ ដោយសារប្រជាពលរដ្ឋរស់ នៅតាមបណ្តោយតិរវិថីស៊ីសុវត្ថិមានការជំទាស់។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានទទូចថា ទីក្រុងភ្នំពេញ មិនមានកន្លែងកំសាន្តទាក់ទាញនាពេលរាត្រីនោះទេ ហេតុនេះអាជ្ញាធរគួររៀបចំតំបន់ដើរកំសាន្តនៅតំបន់នេះ ដែលវាជាតំបន់ដ៏ស័ក្តិសមបំផុត សម្រាប់ផ្តល់កន្លែងកំសាន្តនាពេលរាត្រីដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រោះបើតំបន់នេះមានយានយន្តឆ្លងកាត់ វាបង្កការរំខានដល់អារម្មណ៍របស់ភ្ញៀវទេសចរណ៍។
លោកស្រីបន្តថា “រាជធានីភ្នំពេញ មិនមានកន្លែងសំរាប់ភ្ញៀវទេសចរណ៍កំសាន្តច្រើននោះទេ ហេតុនេះទើបទាមទារឲ្យមានការរៀបចំពីអាជ្ញាធរ និងការវិនិយោគបន្ថែមពីវិស័យឯកជន”។លោកស្រីបន្ថែមថា “ភ្ញៀវទេសចរណ៍ស្នាក់នៅរយៈពេលខ្លីនៅក្រុងភ្នំពេញ ត្រឹម១ឬពីរយប់ប៉ុណ្ណោះ ដោយសារយើងមិនមានកន្លែងកំសាន្តសម្រាប់ទាក់ទាញពួកគេឲ្យស្នាក់នៅបានយូរ”៕