អ្នកជំនាញៈ វិស័យ​អចលនទ្រព្យ​នឹង​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ក្រោយ​ពិភពលោក​ប្រកាស​បញ្ចប់​វិបត្តិ​កូ​វីដ១៩

0

ដោយៈ សាវុធ

ភ្នំពេញៈ អ្នកជំនាញ​រំពឹងថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹងមាន​តម្រូវការ​ខ្ពស់​ស្ទើរតែ​គ្រប់ផ្នែក បន្ទាប់​ពិភពលោក​ប្រកាស​បញ្ចប់​វិបត្តិ​កូ​វីដ១៩ ខណៈ​វ៉ាក់សាំង​កូ​វីដ១៩បាននិងកំពុង​ចាប់ផ្តើម ចាក់​ជូន​ប្រជាជន​ជុំវិញ​ពិភពលោក​ជា​បន្តបន្ទាប់។

លោក​ឌិ​ត ច​ណ្ណា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី បាន​ថ្លែងប្រាប់​កាលពី ថ្មីៗថា ស្ទើរតែ​គ្រប់ផ្នែក​នៃ​វិស័យ​អចលនទ្រព្យ​នឹងមាន​តម្រូវការ​ខ្ពស់​វិញ ក្រោយពេល​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​ក្នុង​ចំនួន​សមស្រប និង​ពិភពលោក​ប្រកាស​បញ្ចប់​វិបត្តិ​កូ​វីដ១៩ ។

លោក​បាន​បន្តថា “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា លំនៅដ្ឋាន​ក្នុងប្រទេស​មាន​តម្រូវការ​ច្រើន ប៉ុន្តែ​ទទួលរង​ប៉ះពាល់​ខ្លះ​ផងដែរ ដោយសារតែ​កូ​វីដ១៩” ។ លោក​បន្តថា “ម្យ៉ាងវិញទៀត​ទីផ្សារ​ខុន​ដូ​ក្នុងប្រទេស​កម្ពុជា ក៏​ត្រូវបាន​រំពឹងថា​នឹង​អាចមាន​តម្រូវការ​ខ្ពស់​ដែរ បន្ទាប់ពី​ចប់​កូ​វីដ១៩ ដូច្នេះ​សកម្មភាព​វិនិយោគ​នៃ​វិស័យ​ទាំងនេះ នឹង​ចាប់ផ្ដើម​កម្រើក ក្រោយ​វិបត្តិ​ជំងឺ​សកល​នេះ ត្រូវបាន​ដោះស្រាយ” ។

លោ​បាន​ថ្លែងថា ជា​បន្តបន្ទាប់​អ្នកវិនិយោគ​ក្រៅ​ស្រុក ទេសចរ នឹង​ចូល​មកហើយចេញចូលៗហូរហែរ ពេលនោះ​នឹង​ជំ​រុញឱ្យ​សេដ្ឋកិច្ចកម្ពុជា នឹងមាន​សន្ទុះ​ប្រសើរ​ឡើងវិញ។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានលើកឡើង​ផងដែរ​ថា កម្ពុជា​ត្រូវការ​ពេល​ពី៦ ដល់៩ខែ ដើម្បីឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ដំណើរការ​ប្រសើរឡើង​វិញ ហើយ​សកម្មភាព​គម្រោងតូចៗ និង​ម្រោ​ងធំៗនឹង​ចាប់ផ្ដើម​ទៅតាម​នោះដែរ។

អ្នកជំនាញ​ជាច្រើន​ទៀត​បាន​មើលឃើញថា បើទោះបីជា​ឆ្នាំ ២០២១នេះ កម្ពុជា​នៅតែ​ជួបនឹង​វិបត្តិ​កូ​វីដ១៩ក្ដី ក៏​មិន​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ខ្លាំង​នោះដែរ។ តំបន់​ខ្លះ​នៅតែមាន​តម្លៃ​ខ្ព ស់​និង​ងើប​ជាង​ឆ្នាំមុន តែ​តំបន់​ខ្លះទៀត​នៅ​ទ្រឹង និង​មានការ​ថមថយ​តិចតួច​ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here