ដោយស៊ីវ ម៉េង
ភ្នំពេញៈ គេហទំព័រ Propertyarea.asia និង Facebook Page ឈ្មោះ Property Area Asia មានកិត្តិយសសូមប្រកាសតែងតាំងកញ្ញា ងួន ច័ន្ទចរិយា ដែលជាតារាសម្តែងដ៏ស្រស់សោភា និងល្បីឈ្មោះមួយរូបជាទូតសុឆន្ទៈតំណាងឲ្យគេហទំព័រនេះ។
ការសម្រេចតែងតាំងនេះ ដោយសារកញ្ញាចរិយា កំពុងធ្វើការងារទាក់ទងនឹងវិស័យអចលនទ្រព្យ និងថតខ្សែភាពយន្ត នៅពេលទំនេរពីការងារ។ បច្ចុប្បន្នកញ្ញាកំពុងបំពេញការងារនៅក្រុមហ៊ុន SIHA Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ របស់ប្រទេសម៉ាឡេស៊ី ដែលកំពុងវិនិយោគលើគំរោងជាច្រើននៅកម្ពុជា។
ក្នុងតួនាទីជាទូតសុឆន្ទៈ តំណាងឲ្យគេហទំព័រ Propertyarea.asia កញ្ញានឹងដើរតួនាទីដូចជា៖
ទី១ ចូលរួមផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះ និងកិត្តិនាមគេហទំព័រទាំងពីរឲ្យកាន់តែមានភាពល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ។
ទី២ កញ្ញានឹងជួយផ្សព្វផ្សាយ និងជួយស្វែងរកចំណូលសម្រាប់ក្រុមហ៊ុន
ទី៣ កញ្ញានឹងទទួលបានប្រាក់លើកទឹកចិត្តជាក់ស្តែងពីក្រុមហ៊ុន
កញ្ញាងួន ច័ន្ទចរិយា បានសម្តែងក្តីសប្បាយរីករាយ និងមោទនភាព ដោយបានចូលរួមចំណែក ក្នុងការជំរុញភាពរីកចម្រើនរបស់គេហទំព័រ អចលននទ្រព្យឈានមុខគេនៅកម្ពុជានេះ ដែលគេហទំព័រនេះបានផ្សព្វផ្សាយព៌តមានពិត លឿន រហ័ស អាចទុកចិត្តបាន និងឈរលើ ក្រមសីលធ៌មវិជ្ជាជីវៈជាមូលដ្ឋាន។
កញ្ញាបន្តថា ខ្ញុំបានតាមដានគេហទំព័រនេះជាយូរមកហើយ ខ្ញុំឃើញព៌តមានដែលអង្គភាពនេះផ្សព្វផ្សាយមានសភាពលឿន រហ័ស អាចទុកចិត្តបាន ពិសេសផ្តល់ចំណេះដឹងជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ ក៏ដូចជាចំណេះដឹងផ្នែកច្បាប់ផ្សេង” ។ កញ្ញាបានបន្តថា “គេហទំព័រនេះកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព៌តមានល្អៗ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិអាចយកព៌តមានស្ថាប័ននេះ សម្រាប់ធ្វើជាមូលដ្ឋានវិភាគ ពិចារណាលើគម្រោងវិនិយោគ ក៏ដូចជាការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គមកម្ពុជា” ។
ជាមួយគ្នានេះ លោកយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ថា ក្រុមការងាររបស់យើងមានក្តីរីករាយ ដែលមានតារាដ៏ស្រស់សោភាមួយរូប បានធ្វើជាតំណាងទូតសុឆន្ទៈរបស់គេហំព័ររបស់យើង។ កញ្ញានឹងរួមចំណែកជួយចូលរួមជួយផ្សព្វផ្សាយ ដើម្បីលើកកំពស់កត្យានុភាព និងគុណតម្លៃគេហទំព័រនេះបន្ថែមទៀត។
លោកបន្តថា “ជាមួយដំណើរឆ្ពោះទៅមុខ និងការទទួលបានការគាំទ្រកើនឡើងជាប្រចាំ ចំនួនអ្នកអាន និងអ្នកបានឃើញកើនឡើងជារៀងរាល់ថ្ងៃ បានធ្វើឲ្យគេហទំព័ររបស់យើងក្លាយជាវេទិកា ក្នុងការផ្សព្វផ្សាយព៌តមានកម្រិតជាតិមួយ ដែលទទួលយកបានសម្រាប់ប្រជាពលរដ្ឋធម្មតា រហូតដល់អ្នកវិនិយោគជាតិ អន្តរជាតិនានា” ។ លោកបន្តថា “កញ្ញាងួន ច័ន្ទចរិយា នឹងជួយលើកកំពស់កិត្តិនាម របស់យើងបន្ថែម ដោយសារកញ្ញា ជាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ និងវិស័យសិល្បៈដែលទទួលបានការគាំទ្រយ៉ាងច្រើនក្នុងសង្គមផងដែរ” ។
លោកយិន លាងគង់ បានបន្តថា “យើងរីករាយក្នុងការសហការ និងឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា ដើម្បីលើកកំពស់វិស័យសារគមនាគមន៍កម្ពុជាឲ្យកាន់តែទទួលបានការគាំទ្រ និងប្រឆាំងរាល់ព៌តមានក្លែងក្លាយ” ៕