ដោយវុត្ថា
ភ្នំពេញ៖ មហាយក្សចិនមានស្ថាបត្យកម្មសំណង់យ៉ាងទំនើប និងអស្ចារ្យនៅក្នុងពិភពលោក ដោយមានអគារខ្ពស់កប់ពពក និងអគារចំឡែកៗជាច្រើន និងទាក់ទាញបំផុតសម្រាប់ជាអំណួតពីកិត្យានុភាពយក្សអាស៊ី ទៅកាន់ពិភពលោក។
គេទំព័រwww.propertyarea.asia ដែលជាគេហទំពរល្បីល្បាញខាងចុះផ្សាយអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស នឹងបន្តលើកយកអគារដ៏អស្ចារ្យថ្មីមួយទៀត យកមកបង្ហាញជូន លោក អ្នក ដើម្បីគ្រាន់បានជាចំណេះដឹងមូលដ្ឋាន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃនោះគឺអគារដែលមានរាងមូល ឬGuangzhou Circle។
អគារGuangzhou Circleជាអគារដ៏អស្ចារ្យមួយស្ថិននៅក្នុង ទីក្រុងGuangzhou នៃខេត្ត Guangdong របស់ប្រទេសចិន។អគារដែលមានរៀងមូលដូចនំកងនេះ ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Hongda Xingye Group និងជាការិយាល័យថ្មីនៃមជ្ឈមណ្ឌលប្តូរប្រាក់ក្វាងទុង (GDPE) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុត ធ្វើឡើងពីវត្ថុធាតុដើមប្លាស្ទិច ដែលមានទឹកប្រាក់ជាង២៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ (២០១២) ។
អគារនេះមានកម្ពស់១៣៨ម៉ែត្រ និង៣៣ជាន់ និងសាងសង់នៅលើទំហំផ្ទៃដីចំនួន ៨៥.00ក្រឡា។ ស្ថាបត្យកម្មដល់កំពូលនេះ ត្រូវបានរចនាប្លងឡើងដោយស្ថាបត្យករជនជាតិអ៊ីតាលី លោកJoseph di Pasquale។
អគារនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Hongda Xingye Group ដែលបានបោះទុនវិនិយោគអស់ទឹកប្រាក់ចំនួន៧០លានដុល្លារ។ អគារដ៏អស្ចារ្យនេះ ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Guangzhua និងនៅជាប់ច្រាំងទន្លេគុជខ្យង (Pearl River)។
អាគារនេះគឺស្រដៀងទៅនឹងអគាររាងជារង្វង់មួយផ្សេងទៀត នៅទីក្រុងសេនយ៉ាង ថ្វីបើមិនដូចស្នូលក៏ដោយ តែស្នូលកណ្តាលអាគារនេះបើកចំហដោយគ្មានកញ្ចក់។ វាគឺជាអគារដែលមានរាងជារង្វង់ខ្ពស់បំផុតនៅលើពិភពលោក និងមានលក្ខណៈពិសេសតែមួយគត់ ដែលមានទទឹងជិត៥០ ម៉ែត្រនៅកណ្តាលនៃអគារ។
ការរចនាប្លង់នេះ ផ្តោតទៅលើទស្សនវិទ្យា និងការយល់ដឹងពីទិសខាងលិចដែលបានរកឃើញនៅក្នុងការប្រើនិមិត្តសញ្ញាឡូហ្គោនចិន ក្នុងការសរសេរសម្រាប់បំផុសគំនិត។ ការពិតអាគារនេះត្រូវបានគេហៅថា ” urban ideogram “។
នៅក្នុងឆ្នាំ២០១៤ ទូរទស្សន៍CNN បានចុះផ្សាយពីអគារនេះថា ជាអគារមួយក្នុងចំណោមអាគារ ដែលគួរឱ្យចាប់អារម្មណ៍បំផុតទាំង១០នៅទូទាំងពិភពលោក៕