ដោយគង់ សូរិយា
ភ្នំពេញ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រកាសគំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់ពិភពលោកថ្មីមួយនៅទីក្រុងភ្នំពេញ ដែលគំរោងនេះរួមបញ្ចួលនូវការសាងសង់អាគារខ្ពស់ៗកប់ពពកចំនួន២២អាគារ។
យោងតាមប្រភពព៌តមានពីក្រុមហ៊ុនYue Tai Cambdoiaបានឲ្យដឹងថា គំរោងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Yue Tao Cambodia ដោយដាក់ឈ្មោះគំរោងរបស់ខ្លួនថា Phnom Penh Harborជាគំរោងដែលមានការប្រើប្រាស់ចម្រុះ ដូចជា លំនៅដ្ឋាន ការិយាល័យ ផ្សារទំនើប សណ្ឋាគារជាដើម។ គំរោងនេះបានធ្វើពិធីសម្ភោធនិងប្រកាសសាងសង់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ នឹងសាងសង់នៅទីតាំងកំពង់ផែអន្តរជាតិភ្នំពេញ ឬផែថ្ម រហូតដល់ស្ពានជ្រោយចង្វារ។
គំរោងដ៏អស្ចារ្យនេះមានផញទៃក្រឡាទំហំជាង១១៨ ៦៨៧ម៉ែត្រការ៉េ។ ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនទាន់បង្ហាញពីទំហំនៃទុនវិនិយោគនៅក្នុងគំរោងនេះមានទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ ចាប់ផ្តើមសាងសង់និងបញ្ចប់ពេលណានៅឡើយទេ។
ព៌តមានលំអិត Propertyarea.asia នឹងបញ្ជាក់ជូននៅពេលក្រោយទៀត៕