ខណ្ឌថ្មីៗចំនួន៣ទៀត​នៅ​ក្រុងភ្នំពេញ កំពុង​ក្លាយទៅជា​តំបន់ CBD ឬ​មជ្ឈមណ្ឌលពាណិជ្ជកម្ម 

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណ្ឌថ្មីៗចំនួន៣ទៀត​នៃ​ទីក្រុង​ភ្នំពេញ​បាន និង​កំពុង​ប្រែក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ផងដែរ រួមមាន​ខណ្ឌមានជ័យ (តំបន់៦០ម៉ែត្រ) ខណ្ឌ​ជ្រោយចង្វា និង​សែន​សុខ​ជាដើម ព្រោះ​ខណ្ឌ​ទាំងនេះ បាន​នឹង​កំពុងមាន​ការរីកចំរើន​យ៉ាង​លឿន​ទាំង ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាងច្រើន។

លោកស្រី Grace Rachny Fong  នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៤ មិនា​កន្លងមក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បាន​រីកចំរើន​អស់​រយៈ​ជាច្រើន​ឆ្នាំ​មកនេះ បាន​ជំរុញ​ឱ្យ​ទីក្រុង​ភ្នំពេញ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​រីក​ធំ ដែល​ទាមទា​ឱ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អគារ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ប្រទេស។

លោកស្រី​បន្តទៀតថា “នៅពេល​មាន​អគារ​ពាណិជ្ជកម្ម ឬ Commercial Buildings រីកដុះដាល់​កាន់តែច្រើន នៅក្នុង​ខណ្ឌ​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​ទាំងនោះ ក៏ត្រូវ​កា​រស   ម្ភា​រៈប​ង្កា​អគ្គីភ័យ​ផងដែរ និង​ពិនិត្យមើល​គុណភាព​សំណង់ ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​ជៀសវាង​ហា​នី​ភ័យ​ណាមួយ​កើតឡើង​ជាយថាហេតុ” ។

ជាមួយគ្នានេះដែរ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​រីកចំរើន​ទាំងនេះ ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ បើ​ធៀប​ជាមួយនឹង​បណ្តា​ខណ្ឌ​ផ្សេងទៀត នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​ទាំងនេះ បន្ត​កើន​ឡើងជា​លំដាប់​អាស្រ័យទៅលើ​ទំហំ និង​ទីតាំង​ជាក់ស្តែង។

នៅក្នុង​រាជធានី​ភ្នំ​ព​ញ​មាន​ខណ្ឌ​សរុប ចំនួន១៤ដែល​រួមមាន ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​សែន​សុខ ខណ្ឌមានជ័យ ខណ្ឌ​ឬ​ស្សី​កែវ ខណ្ឌ៧មករា ខណ្ឌ​ច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ ខ័​ណ្ឌ​បឹង​កេងកង និង​ខ័​ណ្ឌ​កំបូល ដែល​ខណ្ឌនីមួយៗ បាន​នឹង​កំពុងមាន​ការរីក​រីក​ចំរើន​លើ​គម្រោង​វិនិយោគ​ជាច្រើន រួម​មា​ហេដ្ឋារចនាសម្ព័ន្ធ សំណង់​អគារ និង​លំនៅឋាន​ជាដើម។

ស​ម្តេ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បានឱ្យ ដឹង​ដែរ​ថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មានការ​រីកចំរើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ សំណង់​អគារ សំណង់​អគារខ្ពស់ៗ ការពង្រីក​ផ្ទៃដី​ជាដើម មិន​ដូច​កាលពីពេល​កន្លងមក​នោះទេ។

សម្តេច​តេ​ជោ​ថា “អីចឹង​បានជា​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន យើង​ពិនិត្យមើល​អំពី​ការរីកលូតលាស់ ន​និង​ទំហំ​ផ្ទៃដី​បាន​កើនឡើង​ប្រមាណ៧០០គីឡូម៉ែត្រ​ក្រឡា។សម្តេច​បន្តថា “ភ្នំពេញ​កាលពី​សម័យមុន ដែល​យើង​ចូលមក​គ្រប់គ្រង គឺ​ភ្នំពេញ​តែ​ជាង៣០០គីឡូម៉ែត្រ​ការ៉េ​ទេ ប៉ុន្តែ​ឥឡូវ​ឡើងទៅ​ដល់​ជិ៧០០គីឡូម៉ែត្រ​ក្រឡា” ។

បច្ចុប្បន្ននេះ មាន​ខណ្ឌ​មួយចំនួន​ដូចជា​ខណ្ឌ ចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ បានក្លាយ​ទៅជា​តំបន់​ពាណិជ្ជកម្ម ដោយមាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារខ្ពស់ៗជាច្រើន​រីកដុះដាល់​កាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here