គម្រោងភូមិឋានធម្មជាតិតម្លៃជាង១លានដុល្លារ កំពុងទាក់ទាញអតិថិជន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គម្រោងភូមិឋានធម្មជាតិ មានតម្លៃជាង១លានដុល្លារអាមេរិក ដែលជាគំរោងផ្តោតលើការលើកកំពស់បរិស្ថាន និងជំរុញឲ្យមានការស្រលាញ់បរិស្ថាន បាននិងកំពុ​ងទាក់ទាញអតិថិជន ដែលស្រលាញ់និងចង់ចូលរួមការងារបរិស្ថានធម្មជាតិ។

សហស្ថាបនិកនៃគំរោង ”ភូមិឋានធម្មជាតិ” លោក ង៉ែត ជូ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មិថុនានេះថា គំរោងនេះបានប្រកាសលក់កាលពីថ្ងៃទី១៧ មិថុនាកន្លងមកនេះ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការលក់របស់យើងទទួលបានជោ​គ​​ជ័យ ដោយរហូតមកទល់ពេលនេះយើងលក់បាន៦៣ភាគរយ នៃគំរោងទាំងមូលដែលស្ថិតនៅលើផ្ទៃដី៥ហិកតាហើយ។ លោកបន្តថា គំរោងនេះ មិនមែនជាដីឡូត៍ទេ តែជាគំរោងបែបសហគមន៍ យើងមានលក់ដីទទឹង១៥ម៉ែត្រ គុណនឹង៣០ម៉ែត្រ ដែលមានតម្លៃចាប់ពី៧,០០០ដល់២០,០០០ដុល្លារអាមរិក។

លោកបន្តថា “អ្វីដែលមានលក្ខណៈពិសេសសម្រាប់ភូមិឋានធម្មជាតិ គឺយើងបានតទុយោទឹកសម្រាប់ដីឡូត៍និមួយៗ មានដាំដើមឈើកំរ៉ មានផ្ទាំងសូឡា មានស្រះទឹក មាន​សួនកុមារ និងមានខ្យូសប្រជុំសម្រាប់អ្នកនៅក្នុងសហគមន៍រួមនេះ”។ លោកបន្តថា “គោលដៅរបស់យើង គឺចូលរួមលើកកំពស់ការស្រលាញ់ធម្មជាតិ តាមរយៈការដាំដើមឈើឡើងវិញ ហើយអតិថិជនចូលរួមទិញគំរោងនេះ ក៏បានរួមចំណែកថែររក្សាបរិស្ថាន និងលើកកំពស់បរិស្ថានផងដែរ”។

“ភូមិឋានធម្មជាតិ”ស្ថិតនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដែលជាគំរោងវិនិយោគរួមគ្នា ដោយអ្នកមានអាជីពការងារនៅរាជធានីភ្នំពេញ ដែលជាអ្នក​ស្រលាញ់ និងចូលចិត្តបរិស្ថាន។

លោកង៉ែត ជូបានបន្តថា ជាមួយនឹងការគិតគូរពីសុខដុមភាព ក្នុងសហគមន៍អ្នកវិនិយោគគំរោងនេះ ក៏បានផ្តល់ឲ្យមានសេវាកម្មសន្តិសុខ២៤ម៉ោង និងផ្តល់ការថែរទាំជូនអតិថិជនរយៈពេល៦ឆ្នាំ ហើយក្រោយពីបញ្ចប់ ទាំងអ្នកផ្តួចផ្តើមរៀបចំ និងអ្នកវិនិយោគគំរោងនេះ នឹងក្លាយជាសមាជិកនៃសហគមន៍រួមមួយ ហើយដើមផ្កា ដើមឈើ ត្រីសាច់ដែលមាននៅតាមស្រះក្នុងសហគមន៍នេះ ជារបស់សហគមន៍រួម ដែលជាការរួមគ្នាមួយក្នុងគោលដៅផ្តល់ភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះកាន់តែ​មានភាពរីករាយជាមួយបរិស្ថាន គុណភាពជីវិត និងក្លាយជាសមាជិកសហគមន៍មួយដែលមានការស្រលាញ់រាប់អានគ្នាដូចជាបងប្អូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here