ដំណឹងល្អ! ឧកញ៉ា សៀ រិទ្ធី បោះទុន ៥លានដុល្លារជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មី

2

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកឧកញ៉ា សៀ រិទ្ធី ប្រធា​​នសម្ព័ន្ធក្រុមហ៊ុន Worldbridge Group បានបោះទុន៥លានដុល្លារ បង្កើតមូលនិធិអាជីវកម្មកម្ពុជា (OOCTANE) ដើម្បីជួយដល់ក្រុមហ៊ុនអជីវកម្មដំបូង ដែលហៅកាត់ថាStart Up និងអជីវកម្មខ្នាតតូច និងមធ្យមហៅកាត់ថា (SMEs) ដែលប្រើបច្ចេកវិទ្យាឌីជីថល។

លោកឧកញ៉ាសៀ រិទ្ធី ក្នុងការដាក់សម្ពោធមូលនិធិអជីវកម្មកម្ពុជានៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០១៨នេះថា ការបង្កើតមូលនិធិអ៊ុកថេន នេះឡើងគឺក្នុងគោលបំណងជំរុញឲ្យកម្ពុជា ឈានទៅរកសេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលបានគ្រោងទុក និងជួយអោយក្រុមហ៊ុនStart Up និងអជីវកម្មខ្នាតតូច និងមធ្យមបែបបច្ចេកវិទ្យាទាំងអស់ដំណើរការបានជោគជ័យ ស្របពេលដែលយុវជនកម្ពុជាជាច្រើន មានគំនិតតែមិនមានធនធានធ្វើឲ្យវាជោគជ័យនៅឡើយ។

លោកឧកញ៉ាបន្តថា “មូលនិធិអ៊ុកថេន ( OOCTANE) ផ្ដោតសំខាន់ជួយដល់យុវជនកម្ពុជា ជាក្រុមដែលមានគំនិតល្អ ក្នុងការបង្កើតអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យមលើវិស័យមានសក្ដានុពលមួយចំនួនដូចជា ក្នុងវិស័យដឹកជញ្ជូន ភស្តុភារ ពាណិជ្ជកម្មអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកទេសកសិកម្ម បច្ចេកវិទ្យាអប់រំ ជីវសា ស្ត្រ និងទេសចរណ៍ជាដើម”។

លោកឧកញ៉ាបន្តថា ដើម្បីទទួលបានជំនួយថវិកាពីមូលនិធិនេះ យុវជនដែលមានទេពកោសល្យ ត្រូវតែមានគំនិតអាជីវកម្មច្បាស់លាស់ សមស្របទៅនឹងគោលដៅរបស់មូលនិធិ។ ក្រៅពីជំនួយហិរញ្ញវត្ថុ មូលនិធិនឹងជួយជាធនធានមនុស្សបន្ថែម ដើម្បីជំរុញអោយគំនិតអជីវកម្មនោះដំណើរការបានជោគជ័យ។

តាមការបញ្ជាក់បន្ថែម របស់លោកឧកញ៉ា សៀ រិទ្ធី ការវិនិយោគនឹងចាប់ផ្ដើមពី៥ពាន់ ដុល្លារអាមេរិកទៅ១ម៉ឺនដុល្លារ សម្រាប់ការចាប់ផ្ដើមដំបូងរបស់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះសម្រាប់អជីវកម្ម ដែលមានផលិតផលប្រើប្រាស់ក្នុងទីផ្សាររួចហើយ អាចទទួលបានពីមូលនិធិរហូតដល់២៥,០០០ដុល្លារក្នុងមួយក្រុមហ៊ុន។ លោកឧកញ៉ាបានបង្ហើបឲ្យដឹងទៀតថា មូលនិធិនេះគ្រោងនឹងពង្រីករហូត២៥ទៅ៣០លានដុល្លារអាមេរិកនៅឆ្នាំក្រោយផងដែរ។

ការបង្កើតមូលនិធិអាជីវកម្មកម្ពុជា OOCTANE ធ្វើឡើងស្របគ្នាជាមួយគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចកម្ពុជា ទៅជា​សេដ្ឋកិច្ចឌីជិថលនៅឆ្នាំ២០២៣ខាងមុខ៕

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here