ដំណឹង​ល្អ! ព្រឹក​នេះ​ផ្សារ​ទំនើប AEON MALL2 បើក​សម្ភោ​ធ​ជា​ផ្លូវការ

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ដ៏​ធំ បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ ជា​សញ្ញា​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ទំនើប​នៅ​កម្ពុជា កាន់​តែមាន​ភាពរសរវើក និង​ប្រឈម​ការប្រកួតប្រជែង​ជាង​មុន។

ពិធី​សម្ភោ​ធ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ មានការ​ចូលរួម​ពី​ឧកញ៉ា​ល្បីឈ្មោះ​ជាច្រើន ដូចជា ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ដែល​បាន​វិ​និ​យោ គ​ផ្សារ​ទំនើប MAKRO និង​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ជាច្រើន​ផងដែរ។

អគ្គនាយក​ផ្សារ​ទំនើប AEON MALL លោក Sheichi Chiba បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្សារ​ទំនើប​នេះ​នា​ព្រឹក​ថ្ងៃទី២០ មិថុនា​នេះ​ថា ទស្សនវិស័យ​របស់​ផ្សារ​ទំនើប​AEON MALL នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល ភាព​រីករាយ និង​កាន់តែ​រំភើប ដោយ​ផ្សារ​ទំនើប​នេះ​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ព្រោះ​កាលពី​ឆ្នាំមុន​មាន​មនុស្ស ១៨លាន​នាក់​បានមក​កំសាន្ត​នៅ​ផ្សារ​ទំនើប AEON MALL1 ដែលមាន​ទីតាំង​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ការមកដល់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុងស្រុក​ជាច្រើន ប្រឈមមុខ​នឹង​បញ្ហា ដូចជា​ផ្សារ​ទំនើប CITY MALL ផ្សារ​ទំនើប​ដទៃទៀត​បាន​ស្ងប់ស្ងាត់​អតិថិជន ហើយ​ស្តង់​នៃ​ផ្សារ​ទំ​ប​នើ​ប​មួយចំនួន​បាន​បិទទ្វារ​ជាច្រើន។

ស្ថាបនិក​គេហទំព័រ Propertyarea.asia លោក លាង​គង់ យិន អ្នកតាមដាន​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា​បាន​មានប្រសាសន៍ថា ភាពជោគជ័យ​នៃ​ផ្សារ​ទំនើប​របស់​ជប៉ុន មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ផ្ទុយទៅវិញ​អ្នកវិនិយោគ​ជប៉ុន​មុន​មក​វិនិយោគ​នៅ​កម្ពុជា ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​លើ​ប្រពៃណី ចំណង់​ចំណូលចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ សិក្សា​ពី​ស្ថានភាព​ទីផ្សារ និង​អំណាច​នៃ​ការទិញ​កើនឡើង និង​អ្វី ដែល​ផ្សារ​ទំនើប​ក្នុងស្រុក​មិនទាន់​បំពេញបាន​នៅឡើយ។

លោក​បន្តថា “ការសិក្សា​លើ​មូលដ្ឋាន​ប្រពៃណី ចំណូលចិត្ត​និង​អំណាច​នៃ​ទីផ្សារ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​រកឃើញ​មូលដ្ឋាន​មួយ ដែល​ពួកគេ​ត្រូវបំពេញ ហេតុនេះ​ការទទួលបាន​ជោគជ័យ​របស់​ពួកគេ ឈរលើ​មូលដ្ឋាន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​មួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here