ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋាន ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក្រោ មមធ្យម ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមានលំនៅដ្ឋានរស់នៅសមរម្យ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោកសំ វង្សី ប្រធានអង្គភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជនថ្នាក់កណ្តាល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់សំណើរគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះថា ដើម្បីជៀសវាងការរៀបចំឯកសារគំរោងមិនត្រឹមត្រូវ និងការជៀសវាងការខាតពេលវេលា នៅក្នុងដំណាក់កាលនៃការរៀបចំឯកសារ គឺត្រូវបង្ហាញសមត្ថភាពអ្នកសំណើរគម្រោង មានលក្ខណៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍន៍ រួមមានឯកសារទស្សនទាន បញ្ជីគម្រោងសក្តានុពល គម្រោងលំអិតលើផ្នែកបច្ចេកទេស និង ព៌តមានលំអិតអំពីគម្រោង មុននឹងចាប់ផ្តើមសាងសង់គម្រោងនោះឡើង ។
លោកបន្តថា “ក្រុមហ៊ុននោះត្រូវជានីតិបុគ្គល ដែលបានចុះបញ្ជីរនៅកម្ពុជា នឹងត្រូវអនុញ្ញាត្តិសាងសង់លំនៅឋានយ៉ាងតិច១០០ឯកតាឡើង ត្រូវមានទីធ្លា និងបរិស្ថានល្អត្រឹមត្រូវ មានទីផ្សារ ឬមជ្ឍមណ្ឌលផ្សេងៗ”។្ឋាភិបាលកម្ពុជាបានចាប់ផ្តើមកំណត់តម្លៃ និងហេដ្ឋារចនាសម្ព័ន្ឋសមស្របមួយ សម្រាប់គំរោងលំនៅដ្ឋានដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក លោកបន្តថា “គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលមានលំនៅដ្ឋានចាប់ពី១០០ឯកតា ត្រូវមានទីតាំងចម្ងាយ២០គីឡូម៉ែត្រពីរាជធានី ក្រុងនឹងត្រូវលក់ក្នុងតម្លៃចន្លោះពី១៥,០០០ដុល្លារ ទៅដល់៣០,០០០ដុល្លារងាមេរិក។
ជាមួយគ្នានេះអ៊ុង លុយណា អនុប្រធានប្រចាំការនៃក្រុមការងារបច្ចេកទេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ រាជរដ្ឋាភិបាលចង់ឲ្យប្រជាប្រពលរដ្ឋ ដែលពុំទាន់មានផ្ទះសម្បែងមានលំនៅឋានមួយរស់នៅសមរម្យ គឺការជម្រុញបត់បែនទៅតាមជំហ៊ានរីកចម្រើន ក៏ដូចជាការកាត់បន្ថយសេវាសាធារណៈឲ្យកាន់តែប្រសើរ ការកាត់បន្ថយអសន្តិសុខ ការពង្រីកវប្បធម៌ សាមគ្គីធម៌ឲ្យកាន់តែទូលាយផងដែរ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឯកឧត្តម រស់ សីលវ៉ាបានលើកឡើងថា គោលបំណងនៃគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រី គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយ។
លោកបន្តថា “ការដាក់ចេញនូវគោលនយោបាយនេះ គឺសំដៅរួមចំណែកទ្រទ្រង់ដល់សកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចន្ទល់កំណើនសេដ្ឋកិច្ច ព្រមទាំងក្លាយជាផ្នែកមួយនៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោលនយោបាយសម្រាប់គាំទ្រការអនុវត្ដយុទ្ធសាស្រ្ដអភិវឌ្ឍប្រទេសរយៈពេលវែង”៕