លោកគាម សៀកឡូងៈតើធ្វើយ៉ាងណាទើបអាចបង្កើតក្រុមការងារអចលនវត្ថុ ដែលល្អ និងខ្លាំង?

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ ការបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយ មិនពិបាកនោះទេ ប៉ុន្តែការមានក្រុមហ៊ុនខ្លាំង និងទទួលបានជោគជ័យមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែការមានវវិធីសាស្រ្ត និងយុទ្ឋសាស្រ្តត្រឹមត្រូវមួយគួរតែជាអ្វីដែលថ្នាក់ដឹកនាំក្រុមហ៊ុនត្រូវធ្វើ។

ជាមួយគ្នានេះ លោកគាម សៀកឡុងអគ្គនាយកក្រុមហ៊ុនCentury21 Dream Propertyបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា បើចង់បានក្រុមការងារខ្លាំង ទាល់តែអ្នកដឹកនាំខ្លាំង មានចក្ខុវិស័យវែងឆ្ងាយ គំនិតទូលំទូលាយ មានសមត្ថភាពឱ្យគេជឿទុកចិត្ត មានចំណង់ មានចំណេះ ជំនាញ បទពិសោធន៍ មានលទ្ធផល និង ជាពិសេសមានភាពជាអ្នកដឹកនាំ។

លោកបន្តថា “អ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះល្អ ជាគម្រូ គួរឲ្យគោរព មានភាពស្មោះត្រង់ តម្លាភាព ចិត្តទូលាយ គិតប្រយោជន៍រួម ចេះជ្រើសរើស ចេះបង្រៀន ចេះលើកទឹកចិត្ត (បណ្តុះបណ្តាល បង្វឹក ប្រឹក្សា ជួយគាំទ្រ)”។លោកបន្តថា “អ្នកដឹកនាំក៏ត្រូវចេះដោះស្រាយបញ្ហា ជាបង្អែក ចេះគោរព ទទួលស្គាល់ និងឲ្យតម្លៃលើក្រុមការងារ ចាត់ទុកជាសាច់ញាតិ ឬ បងប្អូន បែងចែកអត្ថប្រយោជន៍ដោយសមធម៌ អាចយកបេះដូងក្រុមការងារបាន អាចបណ្តុះបណ្តាលអ្នកបន្តវេន ឬអ្នកដឹកនាំជំនាន់ក្រោយ។ មានអត្តចរិកជាអ្នកដឹកនាំ មិនមែនចេះតែការងារជំនាញនោះទេ”។

លោកបន្តថា ក្រុមការងារ ជាអ្នកស្រលាញ់ចូលចិត្ត តស៊ូ ព្យាយាម អត់ធ្មត់ រួសរាយរាក់ទាក់ ពូកែទំនាក់ទំនង មានគោលដៅច្បាស់លាស់ និង យូរអង្វែង ចាត់ទុកជាអាជីព ធ្វើការមិនគិតសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យ ធ្វើការជាក្រុម ជឿជាក់លើក្រុមហ៊ុន និង អ្នកដឹកនាំ និង បន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ។

ជាមួយគ្នានេះ មេដឹកនាំក្រុមហ៊ុនត្រូវតែមានគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ មានរចនាសម្ព័ន្ធការងារ មានវប្បធម៌ធ្វើការជាក្រុម មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ដឹងពីតួនាទី ភារៈកិច្ច និងការងារស្នួលរៀងៗខ្លួន។ បង្កើតបរិយាកាសការងារល្អ មានការលើកទឹកចិត្ត និងផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងនៅលើទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here