៥ចំណុច​ដែល​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ ត្រូវ​ប្រើ​ក្នុងការ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​អតិថិជន

0

ដោយៈ​ឧ​ត្ត​ម

ភ្នំពេញៈ មាន​មនុស្ស​ជាច្រើន​បាន និង​កំពុង​ចាប់អារម្មណ៍​លើ​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ ក្នុងពេល​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ប៉ុន្តែ​សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី ពិតជា​ពិបាក​ក្នុង​ការកសាង​បណ្ដាញ ដើម្បី ឱ្យ​អាជីព​មួយ​នេះ កាន់​តែមាន​ភាពងាយស្រួល​និង​រីកចម្រើន ។ ដូច្នេះ​មាន​យុទ្ធសាស្ត្រ​មួយចំនួន​ដែលជា​គន្លឹះ សម្រាប់​អ្នក​ប្រកប​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យថ្មីៗ

ទី១ បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​បាន​ជួប​មនុស្សថ្មីៗ

ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ថ្មី ត្រូវ​ដឹង​ពី​ភាពចាំបាច់ ពី​ការបង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញខ្លួន​យើង ហើយ​នៅ​ថ្ងៃ​អនាគត ពួកគាត់​នឹង​ផ្ដល់​ការងារ​ជាច្រើន​ឱ្យ​យើង។

ទី២ បង្កើន​ជំនឿ​ចិត្ត​ខ្លួនឯង

មុននឹង​ឈានចូល​ទៅដល់​យុទ្ធសាស្ត្រ ដែល​ត្រូវ​ប្រើ​ក្នុង​បណ្ដាញ​ទំនាក់ទំនង ជាដំបូង យើង​ត្រូវ​ពិនិត្យមើល​ការគិត ដែល​កំពុង​រត់​ឆ្លងកាត់​ខួរក្បាល​របស់​យើង ជាមុនសិន ។ អ្វីដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មុនគេ​បង្អស់​នោះ គឺ យើង​ត្រូវ​យកឈ្នះ​អ្វីដែល​យើង​បាន​គិតថា បណ្ដាញ​ទំនាក់ទំនង​គឺជា​ពិភពលោក​បច្ចុប្បន្ន។

ទី៣ ផ្នត់គំនិត

បើសិនជា​យើង​ព្យាយាម​ជាខ្លាំង ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ខ្លាំងពេក មាន​ក្តី​រំពឹង​ខ្ពស់​ខ្លាំងពេក ក្នុងការ​ចាប់យក​ពួកគាត់ វា​អាចធ្វើឱ្យ​ចំណងមិត្តភាព​ថ្មី ដែល​យើង​រៀបនឹង​បង្កើតឡើង​បាត់បង់​ទៅវិញ ដោយសារ​មិត្ត​ថ្មី​ដែល​យើង​ត្រៀម​បង្កើត​នោះ ការយល់ដឹង​របស់គាត់​នៅមានកម្រិត​នៅឡើយ ។ នេះ​ផ្នត់គំនិត​ដែល​ត្រូវ​ផ្លាស់ប្តូរ បើសិនជា​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​កាន់តែច្រើន។

ទី៤ ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់​ក្នុង​ការជួប​មនុស្សថ្មីៗ

មុន​សម្រេច​នឹង​ឈាន​ជើង​ចូល ក្នុង​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​ដឹងថា អាជីព​នេះ មិនអាច​ឱ្យ​យើង​ទទួលបាន​ប្រាក់ខែ​ទេ យើង​នឹង​ទទួលបាន​ចំណូល នៅពេល​បិទ​ការលក់​ហើយ​ទទួល​ជា​កម្រៃជើងសារ ។ ដូច្នេះ​ដើម្បី​ឱ្យមាន​ការបិទ​ការលក់ យើង​ត្រូវ​ជួប​មនុស្ស​ជាច្រើន ហើយ​យើង​ក៏​ត្រូវតែ​ត្រៀមខ្លួន ក្នុង​ការជួប​ជាមួយ​មនុស្ស​ជាច្រើន​ទាំងនោះ​ផងដែរ។

ទី៥ ចូលរួម​កម្មវិធី​នានា​ឱ្យបាន​ច្រើន

បើសិនជា​ចង់​បង្កើត​បណ្ដាញ​ទំនាក់ទំនង ជាមួយ​មនុស្ស​កាន់តែច្រើន យើង​ត្រូវ​ចូលរួម​កម្មវិធី​ជាច្រើន ដូចជា កម្មវិធី​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ កម្មវិធី​ជួបជុំ​បណ្ដាញ​អ្នក​ធុរកិច្ច​ផ្សេងទៀត​ជាដើម។

ទាំងនេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយចំនួន សម្រាប់​អ្នក​ដែល​ទើប​ចាប់​អាជីព​ជា​ភ្នាក់ងារ​អចលនទ្រព្យ តែ​យ៉ាងណាក៏ដោយ អ្នកខ្លះ​មាន​ដុង​ពី​កំណើត​ក្នុង​ការកសាង​បណ្ដាញ​ទំនាក់ទំនង​របស់ខ្លួន ហើយ​អ្នក​ខ្លះទៀត​ត្រូវការ​សិក្សា​រៀនសូត្រ និង​ប្រើពេល​យូរ​ដើម្បី​បង្កើតជា​បណ្ដាញ​ទំនាក់ទំនង​បាន​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here