ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ជាមួយនឹងជោគជ័យក្នុងការអភិវឌ្ឍន៍បុរី លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបាននិងកំពុងឈានទៅប្រឡូក ក្នុងទីផ្សារខុនដូវិញម្ត ង បន្ទាប់ពីលោកមើលឃើញថា តម្រូវការក្នុងវិស័យនេះបានកើនឡើង។
លោកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែង ឲ្យអ្នកយកព៌តមានគេហទំព័រ propertyarea.asia ដឹងកាលពីពេលថ្មីៗនេះថា លោកមានគម្រោងវិនិយោគលើការសាងសង់ខុនដូ នៅពេលឆាប់ៗខាងមុខនេះ ព្រោះទីតាំងដីនៃគម្រោងនេះ មានភាពសមស្របសម្រាប់សាងសង់ខុនដូ។លោកបន្តថា គម្រោងនេះមិនត្រឹមតែមានខុនដូមួយមុខនោះទេ ប៉ុន្តែក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា ផ្សារទំនើប និងការិយាល័យផងដែរ។
លោកបន្តថា “ខ្ញុំជឿជាក់ថាគម្រោងនេះនឹងទទួលជោគជ័យ ដោយសារនាពេលអនាគតប្រជាពលរដ្ឋរស់នៅខុនដូកាន់តែច្រើន ស្របពេលទីក្រុងកាន់តែមានភាពចង្អៀត”។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Loft Solution បានរកឃើញថា នៅឆ្នាំ២០៣៥ខាងមុខ ប្រជាជននៅទីក្រុងភ្នំពេញនឹងកើនដល់៤លាននាក់ ពេលនោះប្រជាជន នឹងសម្រេចចិត្តរស់នៅតាមខុនដូកាន់តែច្រើន ដោយសារកំនើនយានយន្ត ការកកស្ទះចរាចរណ៍ និងលំនៅដ្ឋានតម្លៃសមរម្យមានចម្ងាយឆ្ងាយពីទីក្រុង។ ហេតុផលមួយទៀត គឺប្រព័ន្ឋបច្ចេកវិទ្យានឹងជួយសម្រួលដល់ជីវភាពរស់នៅរស់នៅរបស់ប្រជាជនក្នុងទីក្រុង។
ការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា ចំនួនខុនដូនៅទីក្រុងភ្នំពេញ កើនឡើងជិតដល់៥ម៉ឺនយូនីតហើយនាពេលនេះ ខណៈការលក់លំនៅដ្ឋានប្រភេទនេះកំពុងកើនឡើងផងដែរ។
លោក ស៊ុន ហួត ប្រធានផ្នែកទីផ្សារនៃគម្រោង Olympia City បានថ្លែងថា ការលក់ខុនដូបច្ចុប្បន្នកាន់តែមានកំនើនល្អប្រសើរ ប៉ុន្តែមិនកើនខ្លាំងនោះទេ តែន់តែមានកំនើនល្អប្រសើរ ប៉ុន្តែមិនកើនខ្លាំងនោះទេ មិនកើនខ្ពស់ខ្លាំងនោះទេ ប៉ុន្តែនៅតែអាចលក់បាន ដោយនិន្នាការប្រជាពលរដ្ឋក្នុងស្រុក បានចាប់ផ្តើមទិញ និងស្នាក់នៅខុនដូកាន់តែច្រើន។
លោកបន្តថា ខ្ញុំគិតថានាពេលអនាគតសំណង់ខុនដូ នឹងមានទីផ្សារល្អ ប្រសើរ ធៀបនឹងបច្ចុប្ប្បន្ននៅពេលប្រជាជនកាន់តែមានការយល់ដឹង ទាក់ទងនឹងវិស័យនេះកាន់តែច្រើន”៕