ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងខុនដូប្រណីត ស៊ីវិល័យរបស់ជីប ម៉ុង លែនបានបន្តផ្តល់ជូននូវគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល ដោយបង់ត្រឹមតែជាង៤០០ដុល្លារក្នុងមួយខែ ដោយមិនមានប្រាក់កក់ និងគិតការប្រាក់ រយៈពេល៣ឆ្នាំ លើគ្រប់ប្រភេទយូនីតទាំងបីប្រភេទរួមមាន បន្ទប់គេង1 បន្ទប់គេង2 និង Penthouse។
គម្រោង ផាកលែន ខុនដូ ធីខេ របស់ ជីប ម៉ុង លែន លោកអ្នកមិនចាំបាច់ធ្វើដំណើរចេញទៅក្រៅញឺកញាប់នោះទេ ត្រឹមតែមួយជំហានពីយូនីតខុនដូប៉ុណ្ណោះ លោកអ្នកអាចរីករាយជាមួយនឹងមុខងារជាច្រើន ដែលអគារខុនដូផ្តល់ជូនរួមមាន អាងហែលទឹក កន្លែងរត់ហាត់ប្រាណលើអាកាស កន្លែងហាត់ប្រាណ សួនច្បារ កន្លែងអាំងសាច់ជួបជុំគ្នាលើអាកាស និងមុខងារដទៃជាច្រើនទៀត។
ចំណែកឯទីតាំងគម្រោង ផាកលែន ខុនដូ ធីខេ វិញគឺស្ថិតក្នុងតំបន់ទួលគោកដែលជាតំបន់សក្តានុពលខ្ពស់ ព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗរួមមាន ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ផ្សារ Makro សាលារៀនអន្តរជាតិ ស្ថាប័នរដ្ឋនិងឯកជន អគារការិយាល័យ មន្ទីរពេទ្យ និងផ្លូវខ្វាត់ខ្វែងជាច្រើន។
ប្រសិនបើលោកអ្នកមានចម្ងល់ និងចង់សាកសួរព័ត៌មាន អតិថិជននៅតែអាចអញ្ជើញខលសាកសួរព័ត៌មាន ពីផ្ទះរបស់លោកអ្នក តាមរយៈលេខទូរស័ព្ទ៖𝟎𝟔𝟏𝟗𝟗𝟕𝟖𝟖𝟖 ឬលោកអ្នកឆាតសួរព័ត៌មាន តាមបណ្តាយសង្គមហ្វេសប៊ុកផេច ជីប ម៉ុង លែន៖ fb.com/chipmongland។
លោកអ្នកក៏អាចចូលជាសមាជិកក្នុងTelegram Channelរបស់ ជីប ម៉ុង លែន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពី ប្រូម៉ូសិន និងកម្មវិធីបើកលក់នាថ្ងៃខាងមុខhttps://t.me/chip_mong_land៕