ដោយ វុត្ថា
ភ្នំពេញ៖ តម្លៃដីធ្លីនៅទីក្រុងបាងកកបានកើនឡើងដល់១០០០ភាគរយ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងទីក្រុងនេះ មានតម្លៃដ៏ខ្ពស់មួយ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ប្រចាំប្រទេសថៃដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីក្នុងទីក្រុងបាងកកទាំងមូលបានឡើកដល់១០០០ភាគយ គិតចាប់តាំងពីឆ្នាំ១៩៩៨ កន្លងមកនេះ ដោយតែរដ្ឋាភិបាលនៃប្រទេសថៃមានផែនការអភិវឌ្ឍន៍ទីប្រជុំជន និងហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូនព្រមទាំងមាន គោលនយោបាយសាងសង់អគារនានាទូទាំងទីក្រុងបាងកកទាំងមូល។
របាយការណ៍ដដែលបានបង្ហាញទៀតថា តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់មួយចំនួនក្នុងទីក្រុងបាងកក បានផ្ទុះនូវតម្លៃដីធ្លីឡើងកប់ពពក ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ។
លោកស្រី Aliwassa Pathnadabutr ប្រធានគ្រប់គ្រងការប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Thailand បាននិយាយថា ដោយសារតតែមានផែនការមិនមានការផ្លាស់ប្តូរ ហើយកន្លែង ដែលត្រូវសាងសង់នៅតែរក្សាដដែលនោះ បានធ្វើអោយតម្លៃដីធ្លីក្នុងតំបន់ពាណិជ្ជកម្មនានានៅតែបន្តហក់ឡើងកប់ពពកបែបនេះ។
លោកស្រីបន្តថា កាលពីឆ្នាំមុនបង្ហាញថាតម្លៃដីទំហំ៣,១៧ហិកតានៅក្នុងសង្កាត់ Sathorn មានតម្លៃរហូតដល់៤៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សម្រាប់ទស្សនវិស័យប្រតិបត្តិការសំខាន់ៗ នៅចុងទសវត្សឆ្នាំ១៩៨០ តម្លៃដីនៅក្នុងសង្កាត់ដូចគ្នានេះដែរ គឺជាការលក់តំបន់មួយទំហំ៣ ,១៧ហិកតា ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អភិវឌ្ឍន៍អាគារ Empire Tower មានតម្លៃត្រឹមតែ១២៥,000បាត ស្មើរនឹង៣៧០០ដុល្លារក្នុងមួយការ៉េប៉ុណ្ណោះ។
របាយការណ៍របស់ CBRE ដដែលបានបន្តថា បច្ចុប្បន្ននេះទីតាំង ដែលគេអាចសាងសង់អគារខុនដូបាន ក្នុងទីក្រុងបាងកកមានតម្លៃដីបានកើនថ្លៃខ្ពស់បំផុត៕