ដោយ វុត្ថា
ភ្នំពេញ៖ ទីក្រុងឌុយបៃជាប្រភពនៃអគារខ្ពស់ៗ ក្នុងចំណោមទីក្រុងនានានៅទូទាំងពិភពលោក ដោយក្នុងទីក្រុងមួយនេះមានអគារខ្ពស់ៗជាច្រើនប្រភេទ ដែលអាចទាក់ទាញទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋានមកទស្សនា និងស្វែងយល់ពីសក្កដានុពលនៃការរីកចម្រើននៃអគារខ្ពស់កប់ពពក។
ថ្ងៃនេះ Propertyarea.asia សូមលើកយកអាគារកប់ពពកដ៏អស្ចារ្យមួយនៃទីក្រុងនេះ ដើម្បីផ្តល់ការស្វែងយល់ដល់មិត្តអ្នកអានបន្តទៀត។
អគារ Anara Tower ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះខ្ពស់កប់ពពក់មួយ ស្ថិតនៅក្នុងទីក្រុងឌុបៃប្រទេសអារ៉ាប់រួម ដែលមានកំពស់៦០០ម៉ែត្រ និង១៣០ជាន់។ អគារនេះ ត្រូវបានគេរចនាប្លង់ដ៏ល្អឯកជាមួយបំពុងស្រូបខ្យល់។ អគារនេះត្រូវបានសាងសង់ឡើង សម្រាប់ប្រើប្រាស់រួមមាន ដូចជា ការិល័យធ្វើការ អគារជួល អាផាតមិន សណ្ឋគារនិង កន្លែងតាំងវត្ថុសីល្បៈ ។ អគារនេះរួមបញ្ចូលទាំងសួនកម្សាន្តនៅជាន់ទី១៧ និងមានភោជនីយដ្ឋានដ៏ប្រណិត។
អគារខ្ពស់ដ៏មហិមារនេះ ត្រូវបានគេសាងសង់ឡើងដោយរំពឹងថា នឹងក្លាយជាប៉មថាមពល ដែលមានប្រសិទ្ធិភាពដោយការបញ្ចូលប្រភពថាមពល ដែលអាចកកើតឡើងវិញបាន។
អគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tameer Holding Investments សាងសង់ឡើងជាមអគារពាណិជ្ជកម្ម និងស្នាក់នៅ ដែលរចនាមូដដោយស្ថាបត្យករ Atkins ក្នុងឆ្នាំ ២០០៨ ដែលអាចឲ្យអ្នកទៅលេងទីនោះ អាចមើលទេសភាពមហាសមុទ្រ និងទីក្រុងទាំងមូលបាន។
លោក Ghassan Skhnini អគ្គនាយកក្រុមហ៊ុន Tameer Holding Investments បានថ្លែងអោយដឹងថា អគារនេះត្រូវបានរចនាប្លង់ ឡើងតាមសិល្បៈ និងវប្បធម៌អ្នករស់នៅក្នុងទីក្រុងឌុបៃ៕