ដោយៈគង់ សូរិយា
ភ្នំពេញៈ ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានល្អ ស្មើនឹងអ្នកជោគជ័យបានពាក់កណ្តាលរួចទៅហើយ ហេតុនេះធនធានមនុស្សមានសារៈសំខាន់ណាស់ សំរាប់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យមួយ។
តើគេអាចធ្វើការជ្រើសរើសដផយរបៀបណា? ដំណើរការសម្ភាសន៍ ត្រូវធ្វើឡើងដើម្បីស៊ើបអង្កេតមើលពីលទ្ធភាព និងភាពដែលអាចទុកចិត្តបាន ដើម្បីធានាថាភ្នាក់ងារនេះ គឺស័ក្តិសមសម្រាប់អ្នកឬទេ។
ខាងក្រោមនេះគឺជាបញ្ជីសំនួរ ដើម្បីសួរទៅភ្នាក់ងារ ក្នុងអំឡុងពេលជួបគ្នាលើកដំបូង /ការវាយតម្លៃអចលនទ្រព្យ
តើក្រុមហ៊ុនរបស់អ្នកប្រលូកនៅក្នុងវិស័យនេះមានរយៈពេលប៉ុន្មានឆ្នាំ/ តើអ្នកបានចូលរួមក្នុងវិស័យអចលនទ្រព្យ?
តើភ្នាក់ងារអចលនទ្រព្យបានលក់ / ជួលចំនួនប៉ុន្មានកាលពីឆ្នាំកន្លងទៅ?
តើភ្នាក់ងារមានអចលនទ្រព្យចំនួនប៉ុន្មានដែលបានដាក់បញ្ជីលក់/ជួលជាមួយពួកគេ?
តើបច្ចុប្បន្នភ្នាក់ងារកំពុងទាក់ទងជាមួយមានអ្នកទិញ/អ្នកជួលប៉ុន្មាននាក់?
តើភ្នាក់ងារប៉ាន់ប្រមាណតម្លៃបឋមបែបណាសម្រាប់អចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារបច្ចុប្បន្ន ហើយថាតើពួកគេប្រើរូបមន្តអ្វីក្នុងការវាយតម្លៃដើម្បីកំណត់បានដល់តួលេខនេះ?
តើអ្វីជាយុទ្ធសាស្រ្តទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ (ឧទាហរណ៍តាមអនឡាញ កាសែត និងអ៊ីម៉ែល)?។
ចម្លើយដែលអ្នកទទួលបានពីសំណួរទាំងនេះ នឹងអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យត្រឹមត្រូវ អំពីកម្រិតនៃបទពិសោធន៍របស់ភ្នាក់ងារជំនាញវិជ្ជាជីវៈ និងថាតើពួកគេអាចផ្តល់នូវសេវាកម្ម ដែលអ្នកត្រូវការបានត្រឹមកម្រិតណា?។
ទោះជាយ៉ាងណាសំណួរដ៏សំខាន់បំផុតមួយ គឺការសួរទៅលើតម្លៃលក់/ជួលនៃអចលនទ្រព្យរបស់ អ្នក។ អ្នកគួរតែស្រាវជ្រាវដោយផ្ទាល់ និងធ្វើការប៉ាន់ស្មានពីតម្លៃដែលអ្នកអាចទទួលបាន ដោយឈរលើមូលដ្ឋានអចលនទ្រព្យស្រដៀងគ្នា នៅក្នុងតំបន់របស់អ្នក។ ភ្នាក់ងារអចលនទ្រព្យ ដែលមានបទពិសោធនឹងផ្តល់ការវាយតម្លៃ នូវតម្លៃប្រហែលគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នក។
លើសពីនេះទៀតភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាទូទៅនឹងឆ្លើយតបតាមសំណើរបស់អ្នក និងផ្តល់នូវសំណើទីផ្សារមួយ ជាលាយលក្ខណ៍អក្សរ បន្ទាប់ពីការសម្ភាសន៍៕