ដោយ រតនៈ
ភ្នំពេញ៖ ជាមួយនឹងភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មី ដើម្បីឆ្លើយតបនឹងការចង់បានរបស់អតិថិជន បានធ្វើឲ្យបុរីប៉េង ហួតទទួលបានការគាំទ្រពីអតិថិជន ដែលមានជីវភាពថ្នាក់មធ្យមឡើងក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។
បុរីប៉េង ហួតត្រូវបានទទួលស្គាល់ពីអតិថិជនថា ជាក្រុមហ៊ុនឈានមុខគេដែលមាន បទពិសោធន៍យូរឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ប្រកបដោយគុណភាព សោភណ្ឌភាព ផ្តោតសំខាន់លើភាពងាយស្រួលក្នុងការរស់នៅ ។ រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងចំនួន២២គម្រោង ក្នុងតំបន់អភិវឌ្ឍជាច្រើនដែលមានសក្តានុពលខ្លាំងក្នុងរាជធានីភ្នំពេញ។
ជាមួយនឹងភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ឋិផលដល់បច្ចុប្បន្ននេះ ក្រុមហ៊ុននេះបានបង្ហាញគម្រោង៣ ក្នុងចំណោមគម្រោងទាំង២២ ដែលសុទ្ធសឹងតែជាគម្រោងអភិវឌ្ឍន៍ ស្ថិតក្នុងតំបន់ ដែលមានសក្តានុពលដោយឡែកពីគ្នា។
គម្រោង ដឹស្តាព្រីមៀរ៍ ស្ថិតនៅតាមបណ្តោផ្លូវ៥៩៨ (ឯកឧត្តមជា សុផារ៉ា) ភាគពាយព្យនៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ។ គម្រោងនេះ មានចំងាយត្រឹមតែ៥នាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៊ីអន២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម។ តំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។
ចំណែកគម្រោងដឹស្តាអិតធឺណលវិញ ជាគម្រោងស្ថិតក្នុងតំបន់ស្ទឹងមានជ័យដែលមានចំងាយ២គីឡូម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យ ក៏ជាតំបន់មួយដែលមានការអភិវ ឌ្ឍលំនៅដ្ឋាន និងក្លាយជាតំបន់អ៊ូអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់។ មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។ តំបន់នេះក៏ជាច្រកពាណិជ្ជកម្ម កណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗដែលមាន ដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗថែមទៀតផង។
គំរោងដ៏ទាក់ទាញមួយទៀត គឺគម្រោងដឹស្តាជូមីរ៉ាហ៍ ក៏មិនចាញ់គម្រោងទាំងពីរខាងលើប៉ុន្មានដែរ គម្រោងនេះស្ថិតក្នុងតំបន់អភិវឌ្ឈន៍ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ដែលបានក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគ ក្នុងតំបន់នេះផ្ទាល់ផងដែរ។ គម្រោងនេះស្ថិតនៅទីតាំងល្អ ភូមិសាស្ត្រ និងអាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាស បរិសុទ្ធបែបធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោជាងគេ ក្នុងតំបន់គួរឲ្យស្ញើចសសើរទៀតផង។
ឯគេហដ្ឋានក្នុងគម្រោងទាំងបី ជាគេហដ្ឋានប្រណីត និងរួមបញ្ចូលនូវរចនាបថបរទេស និងរចនាបថខ្មែរ ដែលនាំមកនូវភាពទំនើប និងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។
អ្វីកាន់តែពិសេសសម្រាប់លោក អ្នក ដែលចង់បានគេហដ្ឋានក្នុងគម្រោងដឹស្តាព្រីមៀរ៍ ដឹស្តាអិតធឺណល និងដឹស្តាជូមីរ៉ាហ៍ទាំង៣នេះ នឹងទទួលបានការរំលស់១០០% បង់ភ្លាម! នៅភ្លាម! ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហា នេះតែប៉ុណ្ណោះ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!។