ស្វែងយល់ពីអាស៊ាន! ក្រៅពីអាគារភ្លោះនៅម៉ាឡេស៊ីមានអ្វីគួរឲ្យចាប់អារម្មណ៍

0

ដោយវុត្ថា

       ភ្នំពេញ ប្រទេសម៉ាឡេស៊ី មិនត្រឹមតែមានសេដ្ឋកិច្ចលូតលាស់មួយនោះទេ ប្រទេ​សនេះមានអគារខ្ពស់ៗជាច្រើនដែលទាក់ទាញទេសចរណ៍ និងវិនិយោគផងដែរ ក្រៅពីអាគារដែលល្បីល្បាញ PETRONAS Twin Tower ។

គេហទំព័រ propertyarea.asia ដែលជាគេហទំព័រល្បីល្បាញខាងចុះផ្សាយ អចល​នទ្រព្យជាតិ និងអន្តរជាតិ នឹងបន្តលើកយកអគារ Telekom Tower នៅក្នុងប្រទេសម៉ាឡេស៊ីយកមកចុះផ្សាយ ដើម្បីទុកគ្រាន់បានស្វែងយល់ និងប្រៀបធៀបពីការរីកចម្រើនលើវិស័យសំណង់សម្រាប់មនុស្សលោក។

Telekom Tower ឬជាភាសាម៉ាឡេគេហៅថា Menara Telekom  គឺជាអគារខ្ពស់កប់ពពកមួយ ស្ថិតនៅក្នុងតំបន់ Lembah Pantai នៃភាគខាងលិចនៃទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីដែលមានកំពស់៣១០ម៉ែត្រ និង៧៧ជាន់ ដែលកំពូលរបស់របស់វាដូចទំពាំងដុះឡើង។ អគារដ៏អស្ចារ្យនេះគ្រប់គ្រងដោយ Rapid KL Kerinchi LRT Station និងរចនាប្លងដោយក្រុមហ៊ុន Hijjas Kasturi Associates។

អាគារនេះ ចាប់ផ្តើមសាងសង់នៅក្នុងចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០០១ សាងសង់ដោយក្រុមហ៊ុនសំណង់ Deawoo Construction។ អាគារនេះ បានសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០០៣ ក្រោមអធិបតីភាពលោកប្រធានាធិបតីម៉ាឡេស៊ី Mahathir Mohamad  មុនមានវត្តមានអគារ Betexco Finacial Tower របស់ទីក្រុងហូជីមីញដែលបានសាង់បញ្ចប់នៅក្នុងឆ្នាំ២០១០ និងអាគារ Telecomunication Tower បញ្ចប់នៅនៅក្នុងឆ្នាំ២០០២ នៅក្នុងតំបន់ Montevideo។

អាគានេះ ត្រូវបានគេចំណាយប្រាក់រហូតដល់១១៦០លានដុល្លារ សម្រាប់ការសាងសង់។

កំពូលនៃអគារត្រូវបានរចនាឡើង ដែលអាចផ្តល់បរិយាកាសខ្យល់ចេញចូលប្រកបដោយបរិស្ថានកម្រិតខ្ពស់ ដោយប្រើប្រាស់បង្អួច និងប្រព័ន្ធលក្ខណ្ឌខ្យល់អាកាសការពារសន្សុំថាមពលយ៉ាងល្អប្រណិត។

នៅក្នុងអាគារនេះមានទាំងរោងភាពយន្ត ដែលមានកៅអីអង្គុយ២៥០០ សម្រាប់ទស្សនិកជន។ មានកន្លែងថ្វាយបង្គំព្រះអាឡា និងកន្លែងហាត់ប្រាណ។

បន្ថែមពីនេះ អគារដ៏ទាក់ទាញនេះ មានសួននៅរាល់ជាន់ទី៣នៃអគារ។ ជាន់នៃការិយាល័យធ្វើ់ការ ត្រូវបានគេបែងចែកនៅប៉ែកខាងលិច និងខាងកើតនៃស្លាបអាគារ ដែលអាចមើលឃើញទេសភាពបានយ៉ាងល្អប្រណិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here