ដោយវុត្ថា
ភ្នំពេញ៖ យោងតាមក្រុមហ៊ុន Savills Vietnam បានឱ្យដឹងថា ការផ្គត់ផ្គង់ផ្ទះល្វែងដែលមានតម្លៃក្រោម២០លានដុង ស្មើរនឹង៨៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់ចុះ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី២ឆ្នាំ២០១៧។
ទោះជាយ៉ាងណាក៏ដោយ ការលក់ដូរសម្រាប់ផ្ទះល្វែងដែលមានតម្លៃ២,០០០ក្នុងមួយម៉ែត្រការ៉េឡើង បានកើនឡើង៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមទិន្ន័យ CBRE បានបង្ហាញថា ដូចគ្នានេះដែរចំនួនផ្ទះល្វែងដែលមានតម្លៃមធ្យមចន្លោះតម្លៃពី១៨,៨ ដល់៣៤,៩លានដុង ក្នុងមួយម៉ែត្រការ៉េបានធ្លាក់ចុះ៦២ ភាគរយនៅក្នុងឆមាសទី២ ឆ្នាំ២០១៨។
ក្រុមអ្នកវិភាគមកពី CBRE បានពន្យល់ថា ការផ្គត់ផ្តង់ដែលមានការធ្លាក់ចុះ នៅក្នុងទីក្រុងអាចនឹងត្រូវបានគេកំណត់ជាហានីភ័យ បន្ទាប់មានវត្តមានផ្ទះល្វែងប្រភេទ Carina កាលពីខែមីនា។ ដីធ្លីដែលមានការរីកចម្រើនលឿន ក៏បានរារាំងដល់ការវិនិយោគអចលនទ្រព្យនៅក្នុងទីក្រុងផងដែរ។
លោក Ngo Phuc អគ្គនាយកក្រុមហ៊ុន Phu Dong Group បានឲ្យដឹងថា មានហេតុផលបីយ៉ាង ដែលនាំឲ្យមានការធ្លាក់ចុះការផ្គត់ផ្គង់ផ្ទះល្វែងមធ្យម ដូចជា គ្មានដីទំនេរសម្រាប់ការអភិវឌ្ឍ គម្រោងថ្មីថ្លៃដីខ្ពស់ និងនីតិវិធីវែងឆ្ងាយក្នុងការទទួលបានការអនុញ្ញាតឱ្យអនុវត្តគម្រោង។
ទិន្នន័យក្រុមហ៊ុន CBRE បានបង្ហាញទៀតថា ផ្ទះល្វែងថ្មីជាង៦,១០០ត្រូវបានដាក់លក់នៅទីក្រុងហូជីមិញ ក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០១៨នេះ ដែលជាចំនួនឆ្លុះបញ្ចាំងពីការធ្លាក់ចុះ៣០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕