ដោយៈសុជាតា
ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលត្រូវបានថម ថយល្បឿនអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិ Covid 19។ ប៉ុន្តែគម្រោងអភិវឌ្ឍអចលនទ្រព្យធំចំនួនបួន នោះគឺ PARCE 21 Residence , Agile Sky Residence, Prince Huan Yu Center, Yuetai Phnom Penh Harobor រំពឹងបញ្ចប់គម្រោងរបស់ខ្លួននៅឆ្នាំ ២០២២ ខាងមុខនេះ។
គម្រោងទាំងអស់នេះ បានទាក់ទាញអតិថិជនជាច្រើន តាមរយៈតម្លៃសមរម្យទីតាំ ងប្រកបដោយសក្តានុពល និងអាគារសំណង់ទាក់ទាញជាដើម។
ទី១ Prince Haun Yu Center
គំរោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានផ្សារទំនើប ការិយាល័យប្រភេទSOHO លំនៅដ្ឋានបែបសហកម្មសិទ្ឋជាដើម។ គម្រោងនេះមានអគារចំំនួនពីរ ដែលមានកម្ពស់៣៩ជាន់ ជាមួយនឹង២៦ជាន់។
ទីតាំងគម្រោងនេះស្ថិតនៅទន្លេបាសាក់ ខណ្ឌចំកាមន ដោយមានអភិវឌ្ឍពាណិជ្ជកម្មថ្មីនៅជុំវិញទីក្រុង ដូចជា AEON Mall1 និង ស្ថានទូតបរទេសផងដែរ។
ប៉ុន្តែគំរោងនេះអាចសាងសង់យយឺតជាងផែនការ ដោយការបញ្ចប់គម្រោងនេះអាចលើកទៅដល់ឆ្នាំ២០២៣។
២. Agile Sky Residences
ជាគម្រោងស្នាក់នៅកម្ពស់៤៤ជាន់ មានទីតាំង ស្ថិតនៅសង្កាត់បឹងកេងកង៣ ដែលជាទីតាំងល្អឯក ដែលប្រមូលផ្តុំដោយអាគារខ្ពស់ៗ ព្រមទាំងអាគារពាណិជ្ជកម្មដែលគ្របដណ្តប់ដោយម៉ាកល្បីទាំងស្រុក និងក្រៅស្រុកផងដែរ។ ពិសេសទីតាំងគំរោងនេះ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស។
៣.Yuetai Phnom Penh Harbor
អគារចំនួន១ក្នុងចំណោមអគារដ៏ច្រើននៃគំរោងនេះ អាចនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ខាងមុខ ខណៈគំរោងដ៏ធំនេះមិនទាន់មានព៌តមានជាក់លាក់នឹងបញ្ចប់នៅពេលណានោះទេ ខណៈប្រភពផ្ទៃក្នុងបានបង្ហើបថា ម្ចាស់គម្រោងនេះកំពុងមានវិបត្តិលំហូរទុនវិនិយោគ។
គំរោងស្ថិតនៅប្របដងទន្លេសាប ក្រុងភ្នំពេញនេះ ប្រសិនជាសាងសង់ចប់តាមផែនការវានឹងជាផ្នែកមួយ នៃការចូលរួមលើកកំពស់មុខមាត់រាជធានីភ្នំពេញ។
៤. The Parc 21 Residence
ជាអាគារកម្ពស់ ២១ជាន់ នៅខណ្ឌចំការមន ដែលទទួលបានការគាំទ្រពីសំណាក់អ្នកទិញជាតិ និងអន្តរជាតិ សម្រាប់តម្លៃសមរម្យ និងទីតាំងខុនដូប្រកបដោយសក្តានុពល។
ក្រុមអ្នកជំនាញអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ឆ្នាំ២០២២ ខាងមុខនេះ ទោះបីជាសកម្មភាព លក់ ទិញអចលនទ្រព្យ នៅមិនទាន់ល្អប្រសើរដូចមុនវិបត្តិកូវីត១៩ក៏ដោយ ប៉ុន្តែទីផ្សារអចលនទ្រព្យ នៅរាជធានីភ្នំពេញ នឹងត្រឡប់មកវិញបណ្តើរៗខ្លះវិញហើយ ស្របពេលដែលអ្នកវិនិយោគបរទេស បានចាប់ផ្តើមបណ្តាក់ទុនទៅលើគម្រោងអចលទ្រព្យរបស់ខ្លួន៕