ដោយៈគង់ សូរិយា
ភ្នំពេញៈ ឧកញ៉ាល្បីឈ្មោះ និងមានឥទ្ឋិពលលើវិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជា បានបង្ហើបពីវិធីសាស្រ្តវិនិយោគ លើអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញ។
លោកជំទាវលឹម ឈីវហូរប្រធានក្រុមហ៊ុនអ៊ែតវូដគ្រុប និងមានក្រុមហ៊ុនក្នុងដៃជាច្រើនទៀត បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា វិស័យអចលននទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពររីកចម្រើន និងគោលនយោបាយត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ។
លោកជំទាវបន្តថា ហេតុនេះយុវជនគួរសន្សំលុយ ទិញលំនៅដ្ឋាន ព្រោះអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបច្ចុប្បន្ន ផ្តល់ការបង់រំលស់១០០ភាគរយ ។ហេតុនេះបើយើងចេះសន្សំលុយទិញផ្ទះបាន ក្នុងរយៈពេល១០ឆ្នាំក្រោយ យើងអាចលក់ផ្ទះចេញពេលនោះ យើងអាចបានលុយមួយចំនួន ដើម្បីអាចបន្តវិនិយោគគដទៃទៀត”។
លោកជំទាវបន្តថា “ហេតុនេះយុវជនគួររៀនសន្សំ ព្រោះទ្រព្យសម្បត្តិកើតពីការសន្សំ បើយើងចេះសន្សំយើងនឹងមានទ្រព្យ អ្នកមានប្រាក់ណាក៏ពូកែសន្សំដែរ”។
ចំណែកអ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍៍ឲ្យដឹងផងដែរថា ការវិនិយោគលើវិស័យអចលនទ្រព្យ គួរសិក្សាពីលទ្ឋភាពខ្លួនឯងជាមុន ពិសេសលំហូរសាច់ប្រាក់ ជាជាងខ្ចីលុយពីធនាគារដែលគ្មានគោលដៅច្បាស់លាស់ នាំាំឲ្យមានគ្រោះថ្នាក់នៅពេលក្រោយ។
លោកបន្តថា “អ្នកវិនិយោគលើអចលនទ្រព្យ គួរពិនិត្យទីតាំាំង ដែលមានឱកាសរីកចម្រើនលឿននាពេលអនាគត និងងសិក្សាពីមូលដ្ឋានច្បាប់ ឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តវិនិយោគលើគំរោងណាមួយ””៕