ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ថា គំរោងសិក្សាសាងសង់ ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ ភ្នំពេញ សៀមរាប និងក្រុងប៉ោយប៉ែត កំពុងសិ្ថតក្នុងការពិចារណាលើជម្រើសចំនួនពីរ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ មករានេះថា បន្ទាប់ពពីមានអនុសាសន៍ចង្អូល បង្ហាញពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសាធារណៈការ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងនូវជម្រើសចំនួនពីរ ទី១ សាងសង់លើផ្លូវចាស់ ដែលមានស្រាប់ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែបើធ្វើបែបនេះទូរថភ្លើង និងជំរឹងផ្លូវរថភ្លើងចាស់ នឹងត្រូវចោលទាំងអស់។
ជម្រើសទី២ គឺសាងសង់ផ្លូវថ្មីតែម្តង ដែលជម្រើសបែបនេះ ប្រទេសវៀតណាមបានធ្វ់រួចហើយ។
លោកវ៉ាស៊ីម សូរិយាបានបន្តថា យ៉ាងណាក៏ដោយ បើយើងតភ្ជាប់ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ហើយឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ជាចំណុចប្រឈមផងដែរ ដោយសារប្រទេសថៃគ្មានផែនការសាងសង់Express Trainមកកាន់ក្រុងប៉ោយប៉ែតទេ ប៉ុន្តែបើសាងសង់តភ្ជាប់តាមរយៈផ្លូវជាតិលេខ១ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀងភាគីវៀតណាម នឹងយល់ព្រមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឬExpress Way មកកាន់ព្រំដែនបាវិត។
លោកបន្តឲ្យដឹងទៀតថា ទោះជាយ៉ាងណារហូទមកទល់ពេលនេះ ផែនការនេះ មិនទាន់សម្រេចសិក្សាដោយក្រសួងសាធារណៈការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ ប៉ុន្តែបើត្រូវសិក្សាគឺក្រុមហ៊ុនចិននឹងសិក្សាលើគំរោងនេះ តែយ៉ាងណារហូតមកទល់ពេលនេះ លោកមិនទាន់មានព៌តមានពីក្រុមហ៊ុនណាមកសិក្សានៅឡើយទេ។
យ៉ាងណាក៏ដោយនៅឆ្នាំាំ២០២១កន្លងមកនេះ ក្រុមហ៊ុនលំដាប់យក្សដែលសាងសង់ផ្លូវរថភ្លើងច្រើនជាងគេ នៅប្រទេសចិនChina Railwaysបានមកបោះទីតាំង និងបង្កើតការិយាល័យតំណាងនៅកម្ពុជារួចហើយ។ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតបញ្ចប់ដោយគ្រោងចំណាយថវិកាសាងសង់ ប្រមាណ២០០០លានដុល្លារអាមេរិកផងដែរ៕