រដ្ឋាភិបាលថៃគ្រោងវិនិយោគជាង៤០ពាន់លានដុល្លារអាមេរិកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំនេះ

0

ដោយៈសុខុម

បាងកក: ប្រទេសថៃ គ្រោងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗ ដែលមានតម្លៃសរុបរហូតដល់ទៅ១,៤ទ្រីលានបាត ឬ ស្មើនឹង៤២,៦ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២នេះ។

គំរោងហេដ្ឋារចនាសម្ព័ន្ឋនេះ នឹងបង្កើតឱកាសការងារចំនួន១៥៤.០០០កន្លែង។ នេះបើយោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រទាំងនេះ រួមមាន ទាំងការកែលម្អ និងពង្រីកបន្ថែមនូវអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ផែស្ងួតសម្រាប់កុងតឺន័រ និងគម្រោងដែកល្បឿនលឿនដែលតភ្ជាប់ប្រទេសថៃ ជាមួយប្រទេសចិន តាមរយៈការឆ្លងកាត់ប្រទេសឡាវ ផងដែរ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ថា “ផែនការវិនិយោគធំៗទាំងនេះនឹងបង្កើនរចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ប្រទេសថៃ ដូច្នេះសេដ្ឋកិច្ចថៃ អាចបោះជំហានឆ្ពោះទៅមុខរលូនដោយគ្មានការរាំងស្ទះ”។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលមានតម្លៃ៥១៦ពាន់លានបាត ឬ ស្មើប្រមាណ១៥,៧០ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារួចហើយ ស្មើប្រមាណ២៩,៦៧​ពាន់លានដុល្លារអាមេរិក ទៀតគឺសម្រាប់គម្រោងថ្មីៗ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here