ការផ្គត់ផ្គង់ខុនដូក្នុងឆ្នាំ២០២២រំពឹងថានឹងមានចំនួនជាង១៣០០០យូនីត

0

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ខុនដូនៅក្នុងប្រទេសកម្ពុជាត្រូវបានរំពឹងថាមានកម្រិតទាបដដែល ខណៈវិនិយោគិនជាជនបរទេសចូលមកវិនិយោគនៅកម្ពុជានៅតែបន្តមានការរំខានពីកូវីដ១៩ ហើយបើតាមបការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិធំមួយនៅកម្ពុជាថា ការផ្គត់ផ្គង់ខុនដូនៅក្នុងឆ្នាំ២០២២នេះ មានត្រឹមតែ១ម៉ឺន៣ពាន់យូនីតប៉ុណ្ណោះ។

ការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE បានបង្ហាញថា ការផ្គត់ផ្គង់ខុនដូកម្រិតខ្ពស់នៅកម្ពុជាឆ្នាំ ២០២២នេះ មានត្រឹមតែជាង ១០០យូនីតប៉ុណ្ណោះខណៈការផ្គត់ផ្គង់ទៅកាន់ទីផ្សារកម្រិតមធ្យមឬថ្នាក់កណ្ដាល (Mid-Range) មានជាង៦០០០យូនីត និងខុនដូតម្លៃសមរម្យ (Affordable ) មានរហូតដល់ជាង៧០០០យូនីត។

តាមការបញ្ជាក់របស់ក្រុមហ៊ុន CBRE បានបង្ហាញផងដែរថា គម្រោងខុនដូសំខាន់៤ដែលនឹងមកបំពេញតម្រូវការខុនដូ នៅក្នុងឆ្នាំ២០២២នេះភាគច្រើនគឺជាគម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុក ក្នុងនោះរួមមាន ១.គម្រោង The Peninsula Private Resident មានទីតាំងនៅតំបន់ជ្រោយចង្វារ ២. គម្រោង Park Land condo TK Phase 1 មានទីតាំងនៅខណ្ឌសែនសុខ ៣. គម្រោង Orkide The Royal condo មានទីតាំងនៅខណ្ឌសែន សុខ និងទី៤. Parc 21 Resident មានទីតាំងនៅក្នុងខណ្ឌចំការមន។

អ្នកជំនាញនៃវិស័យខុនដូ ជាច្រើនបានបង្ហាញពីសុទិដ្ឋិនិយមចំពោះទីផ្សារខុនដូក្នុងឆ្នាំ២០២២នេះ ដោយទាំងតម្លៃលក់និងជួលខុនដូ ត្រូវរំពឹងថានឹងងើបឡើងវិញបន្ទាប់ពីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០២០និង២០២១កន្លងទៅ។

ការងើបឡើងវិញនេះដោយការរំពឹងពីការហូរចូលជនបរទេសភ្ញៀវទេសចរ និងអ្នកជនបរទេសចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ក្រោយរដ្ឋាភិបាលបានបើកទូលាយនិងលើកលែងការធ្វើចត្តាឡីកចំពោះអ្នកដំណើរមកពីប្រទេសជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here