ដោយ៖ សុធារី
ភ្នំពេញ៖ អគារលេខ២ និងអគារលេខ៧ នៃគម្រោងដ៏ធំនៃសហគមន៍មាត់ទន្លេមេគង្គ Morgan Enmaison បានបញ្ចប់គ្រោងគម្រោងនៅក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ និងបានកំពុងចាប់ផ្តើមការកសាងរចនាសម្ព័ន្ធនានា។
Morgan Enmaison ជាអគារមានទីតាំងនៅចំណុចប្រសព្វនៃទន្លេទាំង៣ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមានចំនួន៧អគារ ចាប់ផ្តើមការសាងសង់នៅខែតុលា ឆ្នាំ២០១៩ នឹងបន្ទាប់ពីបញ្ចប់ការសាងសង់ជាន់ក្រោមដី នៅខែមករាឆ្នាំ ២០២០ នេះកន្លងមក។
បើតាមការចុះផ្សាយជាផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះ ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២តទៅ ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការសាងសង់រចនាសម្ព័ន្ធ គម្រោង Morgan Enmaison សម្រាប់អគារលេខ២ ដែលមានចំនួន៥៤ជាន់ និងអគារលេខ៧ មានឈ្មោះថា Smart Loft មានកម្ពស់៩ជាន់។
គម្រោងនេះ ក៏នឹងផ្អែកទៅលើគ្រឿងបរិក្ខារអន្តរជាតិជាច្រើនទៀត ចំណតឧទ្ធម្ភាគចក្រ កន្លែងជិះទូកកម្សាន្ត ចំណតផែ ក្លឹបកំពូល VIP លើអាកាសកម្ពស់២១០ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់លើអាកាសដ៏ធំល្វឹងល្វើយ ទេសភាពសួនច្បារជាង១ហិកតា កន្លែងហាត់ប្រាណ សាលស៊ីហ្គា និងភេសជ្ជះ កន្លែង SPA។ល។
នៅឆ្នាំ២០១៦ Morgan បានឈានជើងចូលក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យដោយចាប់ផ្ដើមគម្រោងទីមួយរបស់ខ្លួន Morgan Tower នៅទីក្រុងកោះពេជ្រ អាគារ Happy Land គំរោង Morgan Peninsula Garden នៅកំពង់សោមដែលលក់អស់ និងដំណើរការ១០០%ហើយ និងគំរោង Morgan Enmaison នៅជ្រោយចង្វារ៕