ទីផ្សារអគារជួលនៅក្រុងប៉ោយប៉ែតបានហក់ឡើងខ្ពស់ ស្របពេលកាស៊ីណូ២២ដំណើរការល្អប្រសើរ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីផ្សារជួលអគារ និងលំនៅដ្ឋាននៅក្រុងប៉ោយប៉ែត បានដំណើរការយ៉ាងល្អប្រសើរឡើងវិញ ស្របពេលកាស៊ីណូចំនួន២២បាននិងកំពុងដំណើរការយ៉ាងសកម្មឡើងវិញ។

លោកសួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Bright HTL ដែលមានមូលដ្ឋាននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គម នាល្ងាចថ្ងៃទី២៦ មករានេះថា ដោយ​សារកាស៊ីណូនានា ដំណើរការល្អប្រសើរឡើងវិញ បានធ្វើឲ្យទីផ្សារអគារសម្រាប់ជួល និងលំនៅដ្ឋានប្រណីតៗ មានតម្រូវការខ្ពស់នាពេលបច្ចុប្ប​ន្ននេះ។

លោកបន្តថា “បច្ចុប្បន្នផ្ទះវីឡាមួយ អាចចជួលបានតម្លៃចន្លោះពី ៥,០០០ទៅ ១០,០០០ដុល្លារអាមេរិកក្នុងមួយខែ ហើយអគារសម្រាប់ជួល មានបន្ទប់សមល្មម ក៏អាចជួលបានតម្លៃចន្លោះពី ៤០,០០០ ទៅ ៦០,០០០ដុល្លារអាមេរិក្នុងមួយខែផងដែរ”។

លោកសួង សុខហ៊ាងបានបន្តថា ដោយសារតម្រូវការជួលកើនឡើងបានធ្វើឲ្យចំនួនអ្នកសាងសង់ អគារជួលកើនឡើងច្រើនឡើងវិញ ស្របពេ​លទីផ្សារជួលកំពុងវិវត្តន៍កាន់តែប្រសើរ។ ការជួលអគារកើនឡើង ដោយ​សារបុគ្គលិកកាស៊ីណូកើនឡើង ព្រោះកាស៊ីណូត្រូវបើកដំណើរការ ២៤ម៉ោង ហេតុនេះបុគ្គលិកត្រូវផ្លាស់វេនគ្នាជាប់ជាប្រចាំ។

លោកបានបន្តថា សេដ្ឋកិច្ចប្រជាពលរដ្ឋក្រុងប៉ោយប៉ែត មិនរងគ្រោះខ្លាំងដូចក្រុងព្រះសីហនុ និងខេត្តសៀមរាបទេ ដោយសារការលក់ទំនិញនៅផ្សារថៃដំណើការធម្មតា ទំនិញនៅតែចេញចូលបាន ទោះជារងវិបត្តិកូវីដ១៩ក្តី ហើយសកម្មភាពសេដ្ឋកិច្ច ក្នុងក្រុងមានភាពល្អប្រសើ់រ ព្រោះកាស៊ីណូនៅតែដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here